ព័ត៌មាន

ក្រុម​ហ៊ុន​ Samsung ចេញ​លក់​នូវ​ប្រ​ភេទ​ទូរ​ស័ព្ទ​ស្មាត​ហ្វូន​ Galaxy GT-B9150

          ចំពោះ​ប្រភេទ​ទូរស័ព្ទ​Galaxy GT-B9150 មើលទៅ​ហាក់បីដូចជា​ប្រភេទ​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន Android ថ្មី​ផ្សេងទៀត​របស់​ក្រុមហ៊ុន Samsung អញ្ចឹង តែ​តាម​ការពិត​វា​ជា​ត្រកូល​នៃ​ទូរស័ព្ទ Galaxy របស់ Samsung ដែលមាន​លក្ខណៈ​អស្ចារ្យ​នោះ​គឺមាន​ភ្ជាប់​មកជា​មួយ​នូវ Sasmung Exynos 5250 processor។

          ចំពោះ​ប្រភេទ Sasmung Exynos 5250 processor គឺជា​ប្រភេទ dual core processor ដែលមាន​ទំហំ 1.7GHz ហើយ​ចំពោះ​ប្រភេទ​នេះ​ផងដែរ​ក៏មាន​ភ្ជាប់​មកជា​មួយ​នូវ version ចុងក្រោយ​របស់ Google នោះ​គឺ Android 4.1.1 Jelly Bean ។

          លក្ខណៈសម្បត្តិផ្សេងៗទៀត​នៃ​ប្រភេទ Galaxy GT-B9150 រួមមាន​អេក្រង់​ដ៏​ភ្លឺ​ច្បាស់​ដែលមាន Resolution ដល់​ទៅ 1280 x 672 ភិ​ច​សែ​ល ព្រមទាំង​មាន​បំពាក់​មកជា​មួយ​នូវ​ប្រភេទ QWERTY Keyboard ទៀតផង៕

          ប្រភពៈ geeky-gadget