ព័ត៌មាន

ការ​កក់​ទុក​នូវ​ប្រ​ភេទ​ទូរ​ស័ព្ទ​ Nokia Lumia 820 មាន​ការ​កើន​ឡើង​ច្រើន​នៅ​ UK

          បើ​យើងទាំងអស់គ្នា​ក្រឡេក​មើលទៅ​ចក្រភព​អង់គ្លេស​ឃើញថា​ប្រភេទ​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​មានការ​ពេញនិយម​ច្រើន​ហើយ​ការ​កក់​ទុក​នៅតាម​បណ្តា​ហាង​លក់​ទូរស័ព្ទផ្សេងៗក៏​កើនឡើង​ដែរ។

          ចំពោះ​ការ​ជាវ​យក​នូវ​ទូរស័ព្ទ​ប្រភេទ Nokia Lumia 820 ក៏មាន​ការចុះកិច្ចសន្យា​ផងដែរ ហើយ​ចំពោះ​តម្លៃ​វិញ​គឺ 380 ផោន​ព្រមទាំង​មាន Free ជូន​នូវ SIM Card ទៀតផង។ទូរស័ព្ទ​ប្រភេទ Nokia Lumia 820 មានភ្ជាប់​មកជា​មួយ​ប្រ​ព័​ន្ឋ​ប្រតិបត្តិ​ការណ៍ OS របស់​ក្រុមហ៊ុន Microsoft គឺ Window 8។ទូរស័ព្ទ​ប្រភេទ Nokia Lumia 820 មាន​អេក្រង់ ClearBlack OLED WVGA ទំហំ 4.3 អ៊ីង​ជាមួយនឹង Resolution: 800 x 480 pixels។

          លក្ខណៈពិសេស​បន្ថែម​ពីលើ​នេះ​រួមមាន​មាន​បំពាក់​មកជា​មួយ​នូវ​ប្រភេទ dual core processor ទំហំ 1.5GHz អង្គ​ចងចាំ​ទំហំ 1GB កាមេរ៉ា​ទំហំ 8 មេ​ហ្គា​ភិ​ច​សែ​ល។ប្រសិនបើ​អស់លោកអ្នក​ចង់ដឹង​ចង់​ជ្រាប់​ពី​ពត៍​មាន​លម្អិត​សូម​ធ្វើការ​ទំនាក់ទំនង​ទៅកាន់​ហាង​លក់​ទូរស័ព្ទ​ដែល​នៅ​ជិត​លោកអ្នក​បំផុត៕

          ប្រ​ភេ​ទៈ geeky gadget