ព័ត៌មាន

AT&T ធ្វើ​ការ​ប្រ​កាស​ពី​តម្លៃ​ទូរ​ស័ព្ទ​

            កាលពី​ព្រឹក​មិញ​នេះ​ក្រុមហ៊ុន AT&T បានប្រកាស​ផ្សព្វផ្សាយ​ពី​តម្លៃ​នៃ​ប្រភេទ​ទូរស័ព្ទ HTC Windows Phone 8X, Nokia Lumia 920 និង Nokia Lumia 820។

          ទូរស័ព្ទ​ប្រភេទ Lumia 920 នឹងត្រូវ​បានដាក់​លក់​ក្នុងតម្លៃ 99.99 ដុល្លារ រីឯ​ទូរស័ព្ទ​ប្រភេទ Nokia Lumia 820 មានតម្លៃ 49.99 ដុល្លារ។ចំណែកឯ​ទូរស័ព្ទ​ប្រភេទ HTC Windows Phone 8X មាន​ពីរ​ប្រភេទ។ប្រភេទ​ទី1មាន​ចំណុះ 16GB មានតម្លៃ 199.99 ដុល្លារ​ហើយ​ប្រភេទ​ទី2 មាន​ចំណុះ 8GB ដែល​ត្រូវ​ដាក់លក់​ក្នុងតម្លៃ 99.99 ដុល្លារ ប៉ុន្តែ​ក៏​សូមបញ្ជាក់​ផងដែរ​ថា​ពណ៍​ដែល​ពេញនិយម​ជាងគេ​នៃ​ប្រភេទ​ទូរស័ព្ទ HTC Windows Phone 8X រួមមាន​ពណ៍​ខៀវ និង ពណ៍​លឿង។

          ចំពោះ​កាល​បរិ​ច្ឆ​ទ​នៃ​ការចេញលក់​នៃ​ទូរស័ព្ទ HTC Windows Phone 8X គឺថា​ពុំទាន់​បានកំណត់​ច្បាស់លាស់​នៅឡើយ​ទេ ប៉ុន្តែ​ទោះជា​យ៉ាងនេះ​ក្តី​ក្រុមហ៊ុន AT&T សន្ម​ត់​ថា​ប្រភេទ​ទូរស័ព្ទ​នោះ​នឹង​រក្សាទុក​ដោយ Thanksgiving។បើតាម​ពាក្យ​ចចាមអារ៉ាម​បាន​ឲ្យ​ដឹងថា​ទូរស័ព្ទ​ខាងលើនេះ​នឹង​បាន​ចេញលក់​មុន​ថ្ងៃទី 12 វិច្ឆិកា​នៅក្នុង​សហរដ្ឋអាមេរិក៕

          ប្រភពៈ Intomobile