ព័ត៌មាន

របៀប update iPhone 5 ទៅ iOS 6.0.1

      នៅពេលថ្មីៗក្រុមហ៊ុន Apple បានដាក់អោយអ្នកប្រើប្រាស់អាច update នៅជំនាន់ថ្មី 6.0.1 ដែលវាអាចសម្របសម្រួលគ្រប់ iOS devices ប៉ុន្តែចំពោះ iPhone 5 វាមានដំណើរ ខុសពីធម្មតាដោយវាត្រូវការជួសជុសនូវបញ្ហារបន្តិចបន្តូច។

នៅខាងក្រោមនេះយើងនិងបង្ហាញពីរបៀប update iPhone 5 ទៅជំនាន់ក្រោយរបស់ប្រពន្ធ័ដំណើរការ iOS។

 

ជាដំបូងលោកអ្នកត្រូវចូលទៅក្នុង Settings ចុចលើប៊ូតុង General ហើយចុចលើ Software Update បន្ទាប់មកនិងឃើញផ្ទាំង message ដូចខាងលើត្រូវចុចលើLearn More ដើម្បីដំណើរការជួសជុលបញ្ហានៅក្នុង iPhone 5 របស់លោកអ្នកក្នុងការ updating ។

 

លោកអ្នកត្រូវចុចលើប៊ូតុង Download and Install ហើយត្រូវរងចាំវាទាញយកដល់ចប់ទៅតាមល្បឿនអ៊ីនណេតរបស់អ្នក។

 

បន្ទាប់មកវានុងបង្ហាញនូវ icon ថ្មីមួយនៅលើអេក្រង់របស់លោកអ្នក។ មុននិងចុចលើ icon នេះលោកអ្នកត្រូវការ restart ទូរសព្ទ័ជាមុនសិន ដើម្បី restart ត្រូវចុចលើប៊ូតុង power អោយជាប់រួចចុច turn off ហើយបើកវាទ្បើងវិញ  ឬក៏ធ្វើតាមមួយរបៀបទៀតត្រូវចុចលើប៊ូតុង power និង ប៊ូតុង home អោយជាប់ដំណាលគ្នាហើយរងចាំវា reboot ។

 

បន្ទាប់ពីធ្វើការ reboot ទូរសព្ទ័របស់លោកអ្នកហើយចុចលើ icon iOS Updater រួចចុចលើប៊ូតុង OK ដែលនៅក្នុងប្រអប់ នៅពេលនេះលោកអ្នកបាន update iPhone 5 បានរួចរាល់ហើយ៕