ព័ត៌មាន

ប្រភេទ QOOQ Tablet បង្កើតឡើងសម្រាប់ស្ត្រីមេផ្ទះ

          ក្រុមហ៊ុន​បារាំង​ដែលមាន​ឈ្មោះថា UNOWHY បានប្រកាស​ផ្សព្វផ្សាយ​ពី​ប្រភេទ Tablet ថ្មី​មួយ​ដែល​បាន​ដាក់លក់​នៅក្នុង​សហរដ្ឋអាមេរិក ដែល​គេ​ផលិតឡើង​ក្នុង​គោលបំណង​ប្រើប្រាស់​ក្នុង​ផ្ទះបាយ​នៅពេល​ចំអិនម្ហូប។

          ប្រភេទ Tablet ដែល​បានបង្ហាញ​ដូច​រូប​ខាងក្រោម​នេះ​មាន​ឈ្មោះថា QOOQ ដែល​ផ្តល់លក្ខណៈពិសេសៗមាន​ប្រយោជន៍​ជាច្រើន​ចំពោះ​អ្នកប្រើប្រាស់។សូម​អភ័យទោស​ផងដែរ ដែល​ក្រុមហ៊ុន​ពុំទាន់​បាន​ពិ​ព័​ណ៍​នាពី​លក្ខណៈពិសេស​នៃ​ផ្នែក​រឹង​មួយចំនួន​នៃ​ប្រភេទ Tablet QOOQ ខាងក្រោម​នេះ។

          គួរបញ្ជាក់​ផងដែរ​ចំពោះ​តម្លៃ​នៃ​ប្រភេទ Tablet នេះ​មានតម្លៃ 399 ដុល្លារ ហើយ​ក្រុមហ៊ុន​អនុ​ញ្ញ​ត​ឲ្យ​លោកអ្នក​ធ្វើការ​បង់​រំ​លោះ​ក្នុង​មួយខែ​ត្រឹមតែ 9.90 ដុល្លារ ឬ 99 ដុល្លារ​ក្នុង​មួយឆ្នាំ៕

          ប្រភពៈ geeky gadget