ព័ត៌មាន

ទូរស័ព្ទ Galaxy S III mini មានលក់នៅ Amazon

       កាលពី​ខែតុលា​កន្លងទៅនេះ ក្រុមហ៊ុន Samsung បានប្រកាស​ចេញលក់​នូវ​ប្រភេទ​ទូរស័ព្ទ Galaxy S III mini ហើយ​សព្វថ្ងៃ​ទូរស័ព្ទ​នេះ​មានការ​ពេញនិយម​និង​ដាក់លក់​ច្រើនណាស់​នៅក្នុង​ក្រុមហ៊ុន Amazon។

       តាម​ប្រភព​របាយការណ៍ Tech Crunch បានបញ្ជាក់​ឲ្យ​ដឹងថា ទូរស័ព្ទ Galaxy S III mini unlocked ត្រូវបាន​ដាក់លក់​ក្នុងតម្លៃ 413 ដុល្លារ​ដែល​មានន័យថា វា​អាច​ដំណើរការបាន​ជាមួយ​ក្រុម​ហ៊ុន T-Mobile និង AT&T បាន លុះត្រាតែ​ឆ្លងកាត់​ការជួសជុល​ឬ​ដុះ​កូត។

       ទូរស័ព្ទ Galaxy S III mini ជា​ទូរស័ព្ទ​មាន​ទំហំ​តូច​ជាង Galaxy S III ដោយ​វា​មាន​បំពាក់​មកជា​មួយ​នូវ​អេក្រង់​ប្រភេទ Super  AMOLED ទំហំ 4 អ៊ីង​ដែលមាន Resolution: 800 x 480 pixels, Processor ប្រភេទ dual-core មាន​ល្បឿន 1GHz , RAM ទំហំ  1GHz,កាមេរ៉ា​ទំហំ 5 megapixel,  ភ្ជាប់ WiFi, Bluetooth  4.0 និង HSPA។

       លក្ខណៈពិសេស​នៃ​ទូរស័ព្ទ Galaxy S III mini ខុសពី​ទូរស័ព្ទ Galaxy S III ត្រង់​ថា វា​មិនអាច Support ទៅនឹង​បណ្តាញ 4G LTE ៕

       ប្រភពៈ Intomobile