ព័ត៌មាន

Scroll Evoke Tablet ទំហំ 7 inch ចេញលក់ហើយ!

            ក្រុមហ៊ុន Storage Option Company នៅ​ចក្រភព​អង់គ្លេស​បានប្រកាស​ផ្សព្វផ្សាយ​ពី​ប្រភេទ Tablet ដែល​ដំណើរការ​ជាមួយ​ប្រព័ន្ធ​ប្រតិបត្តិ​ការណ៍ Android 4.1 Jelly Bean ដែលមាន​ឈ្មោះថា Scroll Evoke។

            មុខងារពិសេសៗរបស់​ប្រភេទ Scroll Evoke មាន​បំពាក់​មកជា​មួយ អេក្រង់​ប្រភេទ IPS Display ទំហំ 7 អ៊ីង​ដែលមាន​កម្រិត​ភាពច្បាស់ 1024 x 600 ភិ​ច​សែ​ល ដំណើរការ​ដោយ​អង្គ​ប្រតិបត្តិការ ប្រភេទ Dual Core ARM Cortex A9 Processor ដែលមាន​ល្បឿន 1.6GHz ហើយ​វា​ក៏មាន​បំពាក់​មកជា​មួយ Mali-400GPU បូករួម​ទាំង RAM ទំហំ 1GB និង Bulit in Storage ទំហំ 8GB ផងដែរ។

            លក្ខណៈពិសេស​បន្ថែម​លើសពីនេះទៅទៀត​រួមមាន 802.11 b/g/n WiFi, Bluetooth 3.0, MicroUSB port ចំនួន​មួយ និង មាន MicroSD Card Slot ចំនួន​មួយ​សម្រាប់​បន្ថែម Memory បាន​រហូតដល់ 32GB។

ចំពោះ​តម្លៃ​វិញ​គឺថា មាន​ដាក់លក់​ក្នុងពេល​ឥឡូវ​តម្លៃ £119.99 បើ​គិត​ជា​ប្រាក់​ដុល្លារ​ប្រហែលជា 193 ដុល្លារ៕

            ប្រភពៈ​geeky gadget