ព័ត៌មាន

កាន់តែប្លែកជាមួយទូរស័ព្ទម៉ូដែល Sharp Aquos

       ជាមួយនឹង​ម៉ូ​ដែល​ទូរស័ព្ទ Sharp Aquos Phone Zeta SH-02E ដែលជា​ទូរស័ព្ទ​ដំណើរការ​ជាមួយ​ប្រព័ន្ធ​ប្រតិបត្តិ​ការណ៍ Android 4.0 Ice Cream Sandwich  មាន​លក់​នៅ​ទីផ្សា​ជប៉ុន​ហើយ។

       មុខងារពិសេសៗដែលមាន​បំពាក់​មកជា​មួយ​ម៉ូ​ដែល​ទូរស័ព្ទ Sharp Aquos Phone Zeta SH-02E រួមមាន​ដូចជា អេក្រង់​ប្រភេទ IGZO Display ទំហំ 5 inch, អង្គ​ដំណើរការ​ប្រភេទ Qualcomm Quad-Core Snapdragon S4 Pro CPU, RAM ទំហំ 2GB, អាច​ប្រើប្រាស់​នូវ​បច្ចេកវិទ្យា LTE, NFC និង​បច្ចេកវិទ្យា​ជាច្រើន​ទៀត។

      គួរ​ឲ្យ​សោកស្តាយ​ផងដែរ ដែល​ទូរស័ព្ទ​ម៉ូ​ដែល​ខាងលើនេះ​ដំណើរការ​ជាមួយ​ប្រព័ន្ធ​ប្រតិបត្តិ​ការណ៍ Android 4.0 Ice Cream Sandwich។ប៉ុន្តែ​មិន​ថ្វី​ទេ នៅក្នុង​រយៈ​ដ៏​ឆាប់​ខាងមុខនេះ​ប្រហែលជា​ដើមឆ្នាំ 2013  ទូរស័ព្ទ​ម៉ូ​ដែល​នេះ​នឹង​ទទួល​បានការ Update នូវ​ប្រព័ន្ធ​ប្រតិបត្តិ​ការណ៍ Jelly Bean៕

      ប្រភពៈ Intomobile