ព័ត៌មាន

កាន់តែពិសេសជាមួយម៉ូដែលទូរស័ព្ទ Glaciar Dual SIM

        ថ្មីៗនេះ​ក្រុមហ៊ុន Chinavasion បានបង្ហាញ​ពី​ទូរស័ព្ទ​ម៉ូ​ដែល Glaciar ស៊ីម​ពីរ​ដែល​ដំណើរការ​ជាមួយ​ប្រពន្ធ​ប្រតិបត្តិ​ការណ៍ Android 4.0 Ice Cream Sandwich  នៅលើ Product Page របស់​ពួកគេ។

        មុខងារពិសេសៗដែលមាន​ភ្ជាប់​មកជា​មួយ​ទូរស័ព្ទ​ម៉ូ​ដែល Glacia Dual SIM រួមមាន អេក្រង់ Multi-touch ទំហំ 6 inch ដែលមាន Resolution: 854 x 480 ភិ​ច​សែ​ល, អង្គ​ដំណើរការ​ជា​ប្រភេទ Dual-Core Processor មាន​ល្បឿន 1GHz, RAM ទំហំ 512MB, Internal Storage ទំហំ 4GB, មាន MicroSD Card Slot ចំនួន​មួយ​ដែល​អាច​ឲ្យ​លោកអ្នក​បន្ថែម​ទំហំ Memory បាន​រហូតដល់ 32GB, មាន SIM Card Slot ចំនួន​ពីរ(GSM+WCDMA)។

        ចំណែកឯ​កាមេរ៉ា​វិញ ត្រូវបាន​រចនា​ឡើង​ដោយមាន​ពីរ​ផ្នែក៖ ផ្នែក​ខាងមុខ​មាន​ទំហំ 0.3 មេ​ហ្គា​ភិ​ច​សែ​ល និង​ផ្នែក​ខាងក្រោយ​មាន​ទំហំ 8 មេ​ហ្គា​ភិ​ច​សែ​ល ហើយ​ថាមពល​ថ្ម ផ្ទុក​បាន​ដល់​ទៅ 3600mAh។

       គួរ​បញ្ជាក់ថា ចំពោះ​ការតភ្ជាប់​វិញ រួមមាន​ដូចជា៖ Wi-Fi, GPS និង Bluetooth ហើយ​សម្រាប់​ម៉ូ​ដែល​នេះ​ផងដែរ ត្រូវបាន​ដាក់លក់​ក្នុងតម្លៃ​ដ៏​សមរម្យ​គឺ 200 ដុល្លារ(ដោះ​កូដ​រួច)៕

       ប្រភពៈ techfresh