ព័ត៌មាន

ទូរស័ព្ទម៉ូដែលស៊ីមពីរថ្មី Galaxy Grand i9082

        កាន់តែ​ពិសេស​ជាមួយនឹង​ទូរស័ព្ទ​ម៉ូ​ដែល Samsung Galaxy Grand i9082 ដែលជា​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ស៊ីម​ពីរ​ថ្មី​របស់​ក្រុមហ៊ុន Samsung។

        ជាមួយនឹងលក្ខណៈពិសេសៗក៏ដូចជា​មុខងារចំបងៗនៃ​ទូរស័ព្ទ​ម៉ូ​ដែល​ថ្មី Samsung Galaxy Grand i9082 មាន​បំពាក់​មកជា​មួយ អេក្រង់​ប្រភេទ Touchscreen ទំហំ 5 inch ដែលមាន Resolution: 800 x 480 ភិ​ច​សែ​ល, អង្គ​ប្រតិបត្តិ​ការណ៍​ជា​ប្រភេទ Dual Core Processor ដែលមាន​ល្បឿន 1.2GHz, RAM ទំហំ 1GB, Internal Storage ទំហំ 8GB, មាន MicroSD Card Slot ចំនួន​មួយ​ដែល​អាច​ឲ្យ​លោកអ្នក​បន្ថែម​ទំហំ Memory បាន​ដល់ 64GB។

       សម្រាប់​ការតភ្ជាប់​វិញ វា​មាន A-GPS, HSPA, Wi-Fi, Bluetooth 4.0+LE ហើយ​ថាមពល​ថ្ម​អាច​ផ្ទុក​បាន​ដល់​ទៅ 2100mAh ដែល​ដំណើរការ​ជាមួយ​ប្រព័ន្ធ​ប្រតិបត្តិ​ការណ៍ Android 4.1.2 Jelly Bean។

      ចំណែក​ផ្នែក​កាមេរ៉ា ត្រូវបាន​រចនា​ឡើង​ដោយមាន​ពីរ​ផ្នែក​ដូច​ម៉ូ​ដែលមុនៗដែរ គ្រាន់តែ​កម្រិត​កាមេរ៉ា​មាន​ទំហំ​ខុសគ្នា។កាមេរ៉ា​ផ្នែក​ខាងមុខ​មាន​ទំហំ 2 មេ​ហ្គា​ភិ​ច​សែ​ល និង កាមេរ៉ា​ផ្នែក​ខាងក្រោយ​វិញ មាន​ទំហំ 8 មេ​ហ្គា​ភិ​ច​សែ​ល​ដែល​អាច​ចាប់​រូបភាព​បាន​ក្នុង​កម្រិត​មួយ​ដ៏​ច្បាស់។

      គួរ​បញ្ជាក់ថា ចំពោះ​តម្លៃ ពុំទាន់​មាន​ពត៍​មាន​ទាំងឡាយណា​បានបញ្ជាក់​នៅឡើយ​ទេ៕

      ប្រភពៈ techfresh