ព័ត៌មាន

Nubia Z5 ម៉ូដែលថ្មីរបស់ ZTE បង្ហាញខ្លួននៅឆ្នាំ 2013

         កាលពី​ថ្ងៃ ពុធ ពី​ម្សិលមិញ​នេះ ក្រុមហ៊ុន ZTE បានប្រកាស​ផ្សាយ​ពី​ប្រភេទ​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ដែលមាន​អេក្រង់​ភ្លឺ​ច្បាស់​ល្អ​មាន​កម្រិត​ដល់​ទៅ 1080 ភិ​ច​សែ​ល មាន​ឈ្មោះថា Nubia Z5 ដែល​អាច​ប្រកួតប្រជែង​ជាមួយ​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន Droid DNA និង Oppo Find 5 បាន។

         ចំពោះ​មុខងារចំបងៗក៏ដូចជាលក្ខណៈពិសេសៗដែលមាន​បំពាក់​មកជា​មួយ​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ម៉ូ​ដែល Nubia Z5 រួមមាន អេក្រង់​ទំហំ 5 inch ដែលមាន​កម្រិត​ភាពច្បាស់​ល្អ , អង្គ​ប្រតិបត្តិ​ការណ៍​ជា​ប្រភេទ Quad Core Snapdragon S4 Processor មាន​ល្បឿន 1.5GHz, RAM ទំហំ 2GB និង Storage ជាប់​ម៉ាស៊ីន​ទំហំ 32GB ព្រមទាំង​ថាមពល​ថ្ម​ផ្ទុក​បាន​ដល់​ទៅ 3000 mAh។

        ចំណែកឯ​ផ្នែក​កាមេរ៉ា​វិញ ត្រូវបាន​រចនា​ឡើង​ដោយមាន​ពីរ​ផ្នែក​ដូច​ម៉ូ​ដែល​ស្មា​ត​ហ្វូ​ន​ដទៃ​ដែរ ដែល​កាមេរ៉ា​ផ្នែក​ខាងមុខ​មាន​ទំហំ 2 មេ​ហ្គា​ភិ​ច​សែ​ល និង កាមេរ៉ា​ផ្នែក​ខាងក្រោយ​មាន​ទំហំ 13 មេ​ហ្គា​ភិ​ច​សែ​ល ហើយ​ចំពោះ​ការតភ្ជាប់​វិញ​រួមមាន WiFi 802.11, NFC និង Bluetooth 4.0 ទៀតផង។

        សម្រាប់​តម្លៃ​នៃ​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ម៉ូ​ដែល Nubia Z5 នឹងត្រូវ​បានដាក់​លក់​ក្នុងតម្លៃ 3,456 yuan បើ​គិត​ជា​ប្រាក់​ដុល្លារ​មានតម្លៃ 555 ដុល្លារ ដែល​នឹង​បញ្ចេញ​លក់​នៅ​ខែ មករា ឆ្នាំ 2013 ខាងមុខនេះ។ គួរ​បញ្ជាក់ថា សម្រាប់ Titanium Version មានតម្លៃ​ថ្លៃ​ជាង​គឺ 7,890 yuan  ប្រហែលជា 1265 ដុល្លារ៕

         ប្រភពៈ intomobile