ព័ត៌មាន

ទូរស័ព្ទស្មាតហ្វូនស៊ីមពីររបស់ Micromax បានមកដល់ទៀតហើយ

        ក្រុមហ៊ុន Micromax ទើបតែ​បាន​បញ្ចេញ​លក់​នូវ​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ស៊ីម​ពីរ​ម៉ូ​ដែល Micromax A101 នៅក្នុង​ប្រទេស​ឥណ្ឌា ដែល​ដំណើរការ​ជាមួយ​ប្រព័ន្ធ​ប្រតិបត្តិ​ការណ៍ Android 4.0 Ice Cream Sandwich។

        មុខងារពិសេសៗដែលមាន​បំពាក់​មកជា​មួយ​ទូរស័ព្ទ​ម៉ូ​ដែល Micromax A101 រួមមាន អេក្រង់​ប្រភេទ TFT Capacitive Touchscreen ទំហំ 5 inch ជាមួយ​កម្រិត​ភាពច្បាស់ 800 x 480  ភិ​ច​សែ​ល, មាន​អង្គ​ប្រតិបត្តិ​ការណ៍​ជា​ប្រភេទ Dual Core Processor ល្បឿន 1GHz , RAM ទំហំ 512MB, Internal Storage ទំហំ 2G  ព្រមទាំង​មាន​រន្ធ MicroSD Card Slot ចំនួន​មួយ​សម្រាប់​ឲ្យ​លោកអ្នក​ធ្វើការ​បន្ថែម​ទំហំ​បាន​ដល់​ទៅ 32 GB។

 

        ចំពោះ​កាមេរ៉ា​ដែលមាន​នៅលើ​ទូរស័ព្ទ​ម៉ូ​ដែល​ខាងលើនេះ ត្រូវបាន​រចនា​ឡើង​ដោយមាន​ពីរ​ផ្នែកសំខាន់ៗគឺ កាមេរ៉ា​ផ្នែក​ខាងមុខ​ទំហំ 0.3 មេ​ហ្គា​ភិ​ច​សែ​ល និង កាមេរ៉ា​ផ្នែក​ខាងក្រោយ​មាន​ទំហំ 5 មេ​ហ្គា​ភិ​ច​សែ​ល។ ដោយឡែក​បណ្តាញ​ត​ភ្ជាប់​វិញ​រួមមាន GPS, 3G, WiFi, Bluetooth 3.0 រីឯ​ថាមពល​ថ្ម​ផ្ទុក​បាន 2100 mAh។

       គួរ​បញ្ជាក់ថា ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ស៊ីម​ពីរ​ម៉ូ​ដែល Micromax A101 របស់​ក្រុមហ៊ុន Micromax ត្រូវបាន​ដាក់លក់​ក្នុងតម្លៃ​ដ៏​សមរម្យ​គឺ 184 ដុល្លារ​តែប៉ុណ្ណោះ៕

       ប្រភពៈ  techfresh