ព័ត៌មាន

វិធីបើក Guided Access នៅលើ iPhone,iPad និង iPod Touch

       Guided Access ជា option មួយថ្មីទៀតសម្រាប់ iPhone, iPod Touch និង iPad ចាប់ពីជំនាន់ប្រពន្ធ័ដំណើរការ iOS 6 ទ្បើងទៅជាមួយការ ផ្លាស់ផ្ដូរ ជាច្រើនទៀតនៅក្នុងជំនាន់ថ្មី។ នេះជា​ការ​បើក Guided Access នៅលើ iDevice Guided Access ការបើក Guided Access គឺសម្រាប់ឲ្យ អ្នកប្រើប្រាស់ អាចធ្វើការកំណត់នៅលើអេក្រង់បាននៅលើកម្មវិធី និងនៅលើផ្នែករឺងររបស់ទូរសព្ទ័។លោកអ្នកអាចបិទដំណើរការផ្នែករឺងឬផ្នែកទន់របស់កម្មវិធីទាំងអស់។ ដូចនេះយើងនិងបង្ហាញដូចខាងក្រោមនេះ៖
          ជាដំបូងលោកអ្នកត្រូវចូលទៅក្នុង Settings -> General
បន្ទាប់មកលោកអ្នកត្រូវ Scroll មកខាងក្រោម និងជ្រើសរើស យក Accessibility
 
នៅពេលនេះលោកអ្នកត្រូវ Scroll មកខាងក្រោម​ទៀតរួច​ចុច​លើយក Guided Access
 
ត្រូវប្ដូរវាទៅជា On វិញដើម្បីឲ្យវាមានដំណើរការ
 

លោកអ្នកត្រូវដាក់លេខសម្ងាត់(ចំណាំ៖លោកអ្នកមិនត្រូវភ្លេចលេខសម្ងាត់នេះទេពីព្រោះពេលដែលចង់បិទវាត្រូវតែវាយលេខ
សម្ងាត់នេះ) ។

នៅពេលនេះលោកអ្នកធ្វើការសាកល្បងដោយត្រូវបើកកម្មវិធីណាមួយហើយត្រូវចុចលើប៊ូតុង Home ដើម្បីបើក​កម្មវិធីឲ្យ​ដំណើរការ ។

វិធីប្រើ៖លោកអ្នកត្រូវគូរនៅកន្លែងណាក៏បានដែលលោកអ្នកមិនចង់ឲ្យដំណើរការ​​ Touch ចុចលើតាប Option ដើម្បីជ្រើសរើស Option បន្ថែមទៀតនៅលើ Entire screen និង Motion sensing។

ពេលដែលលោកអ្នកបានកំណត់អស់ហើយត្រូវចុចលើប៊ូតុង Start ដើម្បីដំណើរការ Guided Access ។

ដើម្បីចាកចេញពីកម្មវិធីលោកអ្នកត្រូវចុចលើប៊ូតុង Home ហើយត្រូវវាយនូវលេខសម្ងាត់ដែលបានដាក់នូវពេលមុននេះ ហើយត្រូវចុច លើប៊ូតុង End ដើម្បីចាកចេញ៕