ព័ត៌មាន

កាន់តែស្រស់ស្អាតជាមួយស្មាតហ្វូនម៉ូដែលថ្មីរបស់ Acer

        មកដល់​ទៀតហើយ​ជាមួយ​ស្មា​ត​ហ្វូ​ន​ម៉ូ​ដែល​ថ្មី​របស់​ក្រុមហ៊ុន Acer ដែល​ត្រូវបាន​រចនា​ឡើង​ដោយ​ឥតខ្ចោះ​មានឈ្មោះ​ថា Acer Liquid E1។

       ជាមួយ​ទូរស័ព្ទ​ម៉ូ​ដែល Acer Liquid E1 ដែលជា​ស្មា​ត​ហ្វូ​ន​ដែល​ក្រុមហ៊ុន Acer ទើបតែ​ផលិត​រួច មាន​បំពាក់​មកជា​មួយ​មុខងារពិសេសៗដូចជា អេក្រង់​ប្រភេទ Touchscreen ទំហំ 4.5 inch មាន Resolution: 960 x 540 ភិ​ច​សែ​ល មាន​អង្គ​ប្រតិបត្តិ​ការណ៍​ជា​ប្រភេទ Dual-Core Processor ល្បឿន 1GHz, RAM ទំហំ 1GB, Internal Storage ទំហំ 4GB ប៉ុន្តែ​វា​មាន MicroSD Card Slot ចំនួន​មួយ​សម្រាប់​ឲ្យ​លោកអ្នក​ធ្វើការ​បន្ថែម​ទំហំ Storage បាន​ដល់​ទៅ 32GB ឯណោះ។

        ចំពោះ​ការតភ្ជាប់​វិញ វា​អាច​ភ្ជាប់ HSPA, GPS, Wi-Fi, Bluetooth, DTS Surround Sound ហើយ​ថាមពល​ថ្ម​វិញ វា​អាច​ផ្ទុក​បាន 1760mAh និង​ដំណើរការ​ជាមួយ​ប្រព័ន្ធ​ប្រតិបត្តិ​ការណ៍ Android 4.1.1 Jelly Bean។ដោយឡែក​ផ្នែក​កាមេរ៉ា​វិញ​ត្រូវបាន​រចនា​ក្រោម​ទំហំ 5 មេ​ហ្គា​ភិ​ច​សែ​ល​សម្រាប់​ផ្នែក​ខាងក្រោយ​និង​ទំហំ 1.3 មេ​ហ្គា​ភិ​ច​សែ​ល​សម្រាប់​ផ្នែក​ខាងមុខ។

       គួរ​បញ្ជាក់ថា តម្លៃ​និង​កាលបរិច្ឆេទ​ពុំទាន់​ឃើញ​មានការ​បង្ហាញ​នៅលើ​គេហទំព័រ​នៅឡើយ​ទេ៕

       ប្រភពៈ techfresh