ព័ត៌មាន

ស្មាតហ្វូនម៉ូដែល BLU Studio 5.3 II ស៊ីមពីរមកដល់ទៀតហើយ!

         ថ្មីៗនេះ BLU Product ទើបតែ​បានប្រកាស​ផ្សព្វផ្សាយ​ពី​ស្មា​ត​ហ្វូ​ន​ស៊ីម​ពីរ​ដំណើរការ​ជាមួយ​ប្រព័ន្ធ​ប្រតិបត្តិ​ការណ៍ Android 4.1 Jelly Bean នៅលើ​ទឹកដី​សហរដ្ឋអាមេរិក​ដែល​ម៉ូ​ដែល​នោះ​មាន​ឈ្មោះថា BLU Studio 5.3 II។

        ចំពោះ​មុខងារពិសេសៗដែលមាន​បំពាក់​មកជា​មួយ​ស្មា​ត​ហ្វូ​ន​ម៉ូ​ដែល BLU Studio 5.3 II រួមមាន អេក្រង់​ប្រភេទ IPS Touchscreen Display ទំហំ 5.3 អ៊ីង​ដែលមាន​Resolution: 960 x 540 ភិ​ច​សែ​ល មាន​អង្គ​ប្រតិបត្តិ​ការណ៍​ជា​ប្រភេទ Cortex-A9 Dual Core Processor ល្បឿន 1GHz និង​មានមក​ជាមួយ Power VRSGX Series 5 GPU ទៀតផង។

       លក្ខណៈ​បន្ថែម​លើ​នេះ​ទៅទៀត​រួមមាន Internal Storage ទំហំ 4GB មាន MicroSD Card Slot ចំនួន​មួយ​សម្រាប់​បន្ថែម​ទំហំ Storage បាន​ដល់​ទៅ 32GB កម្រិត​កាមេរ៉ា​ផ្នែក​ខាងមុខ​ទំហំ 2 មេ​ហ្គា​ភិ​ច​សែ​ល​និង​ខាងក្រោយ​ទំហំ 8 មេ​ហ្គា​ភិ​ច​សែ​ល អាច​ភ្ជាប់ 3G និង​មាន​ថាមពល​ថ្ម​ផ្ទុក​បាន 2200mAh។

គួរ​បញ្ជាក់ថា ស្មា​ត​ហ្វូ​ន​ម៉ូ​ដែល​ខាងលើនេះ​ត្រូវបាន​ដាក់លក់​ក្នុងតម្លៃ 199 ដុល្លារ​ដោយ​ដោះ​កូដ​រួច​និង​ពុំមាន​ចុះកិច្ចសន្យា​នោះទេ៕

       ប្រភពៈ techfresh