ព័ត៌មាន

កាន់តែស្រស់ស្អាតជាមួយស្មាតហ្វូនម៉ូដែលស៊ីមពីររបស់ Karbonn

        ក្រុមហ៊ុន Karbonn នាពេល​បច្ចុប្បន្ននេះ​បាន​បញ្ចេញ​លក់​នូវ​ប្រភេទ​ស្មា​ត​ហ្វូ​ន​ម៉ូ​ដែល​ថ្មី​មួយ​ដែល​ដំណើរការ​ជាមួយ​ប្រព័ន្ធ​ប្រតិបត្តិ​ការណ៍ Android 4.0 Ice Cream Sandwich នៅ​ទីផ្សារ​ឥណ្ឌា មាន​ឈ្មោះថា Karbonn A6 Smartphone។

       មុខងារពិសេសៗដែលមាន​បំពាក់​មកជា​មួយ​ស្មា​ត​ហ្វូ​ន​ដ៏​ស្រស់ស្អាត​ជំនាន់​ក្រោយនេះ​មាន​បំពាក់​មកជា​មួយ អេក្រង់​ប្រភេទ IPS Capacitive touchscreen Display ទំហំ 4 inch ជាមួយនឹង​Resolution: 800 x 480 Pixels ដំណើរការ​ដោយ​អង្គ​ប្រតិបត្តិ​ការណ៍ Single Core Processor ល្បឿន 1GHz, RAM ទំហំ 512MB, Internal Storage ទំហំ 100MB និង​មាន MicroSD Card Slot ចំនួន​មួយ​សម្រាប់​បន្ថែម​ទំហំ Storage បាន​ដល់​ទៅ បាន​ដល់​ទៅ  32GB។

      លក្ខណៈពិសេស​បន្ថែម​លើស​នេះ​ទៅទៀត​រួមមាន កម្រិត​កាមេរ៉ា​ខាង​មុខជា VGA Camera និង​កម្រិត​កាមេរ៉ា​ផ្នែក​ខាងក្រោយ​មាន​ទំហំ 5 មេ​ហ្គា​ភិ​ច​សែ​ល ផ្ទុក​ថាមពល​ថ្ម​បាន​ដល់​ទៅ 1450mAh ។

      ដូច្នេះ​ប្រសិនបើ​លោកអ្នក​ចង់​ប្រើប្រាស់​នូវ​ស្មា​ត​ហ្វូ​ន​ខាងលើនេះ លោកអ្នក​អាច​ជាវ​វា​បាន​នៅ​ប្រទេស​ឥណ្ឌា​ក្នុងតម្លៃ​ត្រឹមតែ 100 ដុល្លារ​តែប៉ុណ្ណោះ​នឹង​បាន​ស្មា​ត​ហ្វូ​ន​ស៊ីម​ពីរ​មួយគ្រឿង​ដ៏​ស្រស់ស្អាត៕

      ប្រភពៈ techfresh