ព័ត៌មាន

Private DIARY អ្នកជំនាញក្នុងការធ្វើកំណត់ហេតុប្រចាំថ្ងៃ នៅលើទូរស័ព្ទ Android

Private Diary គឺជាកម្មវិធីថ្មីមួយដែលត្រូវបានគេបង្កើតឡើងសម្រាប់ប្រើប្រាស់នៅលើទូរស័ព្ទដែលដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android  ទុកជាការកត់ត្រាពត៌មានក៏ដូចជាហេតុការណ៍ផ្សេងៗដែលទាក់ទងទៅនឹងការរស់នៅប្រចាំថ្ងៃរបស់មនុស្សម្នាក់ៗ។ មិនថាតែពេលណាឬកាលៈទេសៈ ណានោះទេ មនុស្សគ្រប់រូបតែងមានរឿងសម្ងាត់ផ្ទាល់ខ្លួនរបស់ពួកគេរៀងៗខ្លួន ហើយត្រូវការកត់ចំណាំទុកដើម្បីរំលឹកមើលឡើងវិញនូវពេលវេលាដែលសំខាន់ក្នុងជីវិតនៅថ្ងៃណាមួយ។ ការដែលកត់ចំណាំនូវពត៌មានទាំង នោះគឺគេតែងតែប្រើប្រាស់សៀវភៅសម្រាប់រក្សាទុក ប៉ុន្តែវាពិបាកក្នុងការយកតាមខ្លួនក៏ដូចជារក្សាការសម្ងាត់នូវពត៌មានទាំងនោះខ្លាំងណាស់ ដូច្នេះការប្រើប្រាស់កម្មវិធី Private Diary នៅក្នុងទូរស័ព្ទដៃផ្តល់ភាពងាយស្រួលខ្លាំងណាស់ព្រោះថា វាមានសុវត្ថិភាពខ្ពស់ក្នុងការរក្សាការសម្ងាត់និង
អាចយកតាមខ្លួនបានគ្រប់ទីកន្លែងថែមទៀតផង។
១. មុនដំបូងអ្នកលោកអ្នកត្រូវដំឡើងកម្មវិធី Pirate Diary ទៅលើទូរស័ព្ទរបស់អ្នកជាមុនសិន។ បន្ទាប់ពីបានដំឡើងរួចរាល់អ្នកនឹងបានកម្មវិធីដូចខាងក្រោម
 
២. ចំពោះមុខងាររបស់ Private Diary គឺពិតជាមានសារៈសំខាន់និងធ្វើឲ្យអ្នកមានការពេញចិត្តជាក់ជាពុំខាន។ លោកអ្នកអាចប្រើប្រាស់មុខងារមួយចំនួនដូចជា សរសេរកំណត់ហេតុប្រចាំថ្ងៃរបស់អ្នក ព្រឹត្តិការណ៍ផ្សេងៗ ឬក៏កំណត់ចំណាំទៅលើហេតុការណ៍ណាមួយ។
 
៣.មិនតែប៉ុណ្ណោះលោកអ្នកអាចសរសេរនូវកំណត់ចំណាំផ្សេងៗបូករួមទាំងអាចភ្ជាប់រូបភាពបានថែមទៀតផង ដើម្បីបញ្ជាក់ពីការចំណាំពិតៗដែលមិនអាចបំភ្លេចបាន។
៤.ជាមួយគ្នានេះផងដែរ អ្នកអាចធ្វើការ Search នូវពត៌មានដែលអ្នកធ្លាប់បានសរសេរទុកពីមុន ព្រោះពេលខ្លះអ្នកពត៌មានមានច្រើនដូច្នេះអ្នកត្រូវការ Search ទើបផ្តល់ភាពឆាប់រហ័ស។
 
៥. លើសពីនេះទៅទៀតលោកអ្នកអាចដាក់លេខកូដសម្ងាត់ដើម្បីការពារនូវពត៌មានទាំងឡាយដែលអ្នកបានរក្សាទុកក្នុង Private Diary នេះ ជៀសវាងការបើកមើលពីអ្នកដទៃដោយអ្នកមិនបានដឹងខ្លួន៕