Phone City Magazine

 Breaking News
សេចក្តីជូនដំណឹង : សម្រាប់ការអញ្ជើញចូលរួមកម្មវិធីសម្ពោធនាៗ សូមទំនាក់ទំនងទៅកាន់លេខ 010 97 35 45។ ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ 010 97 35 45

Samsung Galaxy Tab 3 ដ៏ស្រស់ស្អាតបង្ហាញខ្លួននៅ FCC

May 10
11:14 am 2013
Like and Share this page:

​​​​        នាពេលថ្មីៗនេះ ក្រុមហ៊ុន Samsung បានប្រកាស​ផ្សព្វផ្សាយ​ពី​ផលិតផល Galaxy Tab 3 Tablet  ហើយ​ឥឡូវនេះ វា​ត្រូវបាន​គេ​ដឹងថា នឹង​ចេញលក់​ជា​លក្ខណៈ​សកល​នៅ​ខែក្រោយ​នេះហើយ ប៉ុន្តែ​មិនដឹង​នៅ​ថ្ងៃ​ណា​នោះទេ។

        ឥឡូវនេះ Samsung Galaxy Tab 3 បានបង្ហាញ​ខ្លួន​នៅ FCC ដែល​មានន័យថា យើងទាំងអស់គ្នា​អាច​ទទួលបាន​នូវ​ផលិតផល​រូបនេះ​នៅលើ​ទីផ្សារ​សហរដ្ឋអាមេរិក​បាន​ហើយ ដោយ​វា​មាន​បំពាក់​មកជា​មួយ អេក្រង់​ប្រភេទ WSVGA Display ទំហំ 7 inch ជាមួយ Resolution: 1024 x 600 pixels និង​ដង់ស៊ីតេ 169 ភិ​ច​សែ​ល​ក្នុង​មួយ​អី​ង និង Support ជាមួយ RAM 1GB។

        មុខងារពិសេសៗដែល​រចនា​ឡើងមក​ជាមួយ Galaxy Tab 3 រួមមាន អង្គ​ប្រតិបត្តិ​ការណ៍​ជា​ប្រភេទ Dual Core Processor មាន​ល្បឿន 1.2GHz យក​ប្រព័ន្ធ​ប្រតិបត្តិ​ការណ៍ Android 4.1 Jelly Bean មក​ដំណើរការ ហើយ​វា​មាន​កាមេរ៉ា​ខាងមុខ​ទំហំ 1.3 មេ​ហ្គា​ភិ​ច​សែ​ល និង​ខាងក្រោយ​ទំហំ 3 មេ​ហ្គា​ភិ​ច​សែ​ល ព្រមទាំង​មាន Storage ២ ទំហំ​សម្រាប់​ជ្រើសរើស​គឺ 8GB & 16GB មាន MicroSD Card Slot មួយ​សម្រាប់​បន្ថែម​បាន​ដល់​ទៅ 64GB។

        ដោយឡែក ថាមពល​ថ្ម​វិញ វា​ផ្ទុក​បាន 4,000mAh ហើយ​ការតភ្ជាប់​វិញ​រួមមាន 2.4 and 5GHz a/b/g/n WiFi, WiFi Direct, Bluetooth 3.0 និង A-GPS៕

        ប្រភពៈ geeky gadgets

Like and Share this page:

Related Posts


Comments

ជួយគាំទ្រយើងនៅក្នុង Facebook

ព័ត៌មានពេញ​និយម​ប្រចាំ​សប្ដាហ៍

ទិញលក់ ទំនិញ ពេញ​និយម​ប្រចាំ​សប្ដាហ៍

ចំនួនអ្នកចូលទស្សនា

Today : 6140
Yesterday : 12966
This Month : 264231
Last Month : 445999
Total Visitor : 22180677