ព័ត៌មាន

លក្ខណៈពិសេសនៃ Galaxy Tab 3 8.0 បង្ហាញជាផ្លូវការហើយ!

        យើងទាំងអស់គ្នា​ធ្លាប់​បានលឺ​ព័ត៌មាន​ចចាមអារ៉ាម​ជាច្រើន​ណាស់​មកហើយ​ពី​ផលិតផល Samsung Galaxy Tab 3 8.0 កាលពីពេល​ពីរ​បី​សប្តាហ៍​កន្លងទៅនេះ ។ឥឡូវនេះ គឺថា មាន​ព័ត៌មាន​លម្អិត​ជា​ផ្លូវការ​ហើយ​សម្រាប់ Samsung Galaxy Tab 3 8.0។

       ចំពោះ​លក្ខណៈពិសេស​ក៏ដូចជា​គុណសម្បត្តិ​ដែល​មានមក​ជាមួយ Galaxy Tab 3 8.0 នេះ​ផងដែរ រួមមាន  អេក្រង់​ទំហំ 8 inch ជាមួយ Resolution: 1280 x 800 pixels បំពាក់​ដោយ​អង្គ​ប្រតិបត្តិ​ការណ៍ Dual Core 1.5GHz Processor ដែល Support ជាមួយ RAM ទំហំ 1.5GB ហើយ Storage វិញ​មាន​ពីរ​ជម្រើស​គឺ​ម៉ូ​ដែល 16GB និង 32GB ព្រមទាំង​ដំណើរការ​ជាមួយ​ប្រព័ន្ធ​ប្រតិបត្តិ​ការណ៍ Android 4.2 Jelly Bean ទៀតផង។

      មុខងារពិសេសៗបន្ថែម​លើស​នេះ​ទៅទៀត​រួមមាន កម្រិត​កាមេរ៉ា​ខាងក្រោយ​ទំហំ 13 មេ​ហ្គា​ភិ​ច​សែ​ល និង 5 មេ​ហ្គា​ភិ​ច​សែ​ល​ខាងមុខ។ដោយឡែក ការតភ្ជាប់​វិញ​រួមមាន WiFi, 3G with HSPA+ and LTE, plus WiFi a/b/g/n (2.4/5GHz), WiFi Channel Bonding, WiFi Direct, Bluetooth 4.0, USB 2.0 ហើយ​តម្លៃ​របស់​វា ពុំទាន់​ឃើញ​ប្រកាស​នៅឡើយ​ទេ៕

       ប្រភពៈ samsung