ព័ត៌មាន

ចំណាយត្រឹមតែ ១១៦ ដុល្លារ ទទួលបានផលិតផលស្មាតហ្វូនថ្មីរបស់ Chinavasion

        ទូរស័ព្ទ​ស៊េរី​ថ្មី​ដែលមាន​ឈ្មោះថា Isa A19 Smartphone ជា​ម៉ូ​ដែល​ស្មា​ត​ហ្វូ​ន​ស៊ីម​ពីរ​របស់​ក្រុមហ៊ុន Chinavasion  ដំណើរការ​ជាមួយ​ប្រព័ន្ធ​ប្រតិបត្តិ​ការណ៍ Android 4.1 Jelly Bean។

        អ្វីដែល​ពិសេស​សម្រាប់​ម៉ូ​ដែល​រូបនេះ គឺថា តម្លៃ​ត្រឹមតែ ១១៦ ដុល្លារ មានមក​ជាមួយ​មុខងារសំខាន់ៗដូចជា អេក្រង់​ប្រភេទ IPS Capacitive Multi Touch Display ទំហំ 4.7 inch ជាមួយ Resolution: 960 x 540 pixels, 1GHz MT6577 dual-core processor, 512MB RAM, Internal Storage ទំហំ 4GB ប៉ុន្តែ​មាន MicroSD Card Slot ចំនួន​មួយ​សម្រាប់​បន្ថែម​ទំហំ Storage បាន​ដល់​ទៅ 32GB ហើយ​កម្រិត​កាមេរ៉ា​វិញ ខាងមុខ ២ មេ​ហ្គា​ភិ​ច​សែ​ល និង ខាងក្រោយ ៨ មេ​ហ្គា​ភិ​ច​សែ​ល។

        ដោយឡែក ចំពោះ​ការតភ្ជាប់​វិញ រួមមាន GPS, WiFi, Bluetooth និង មាន​ថាមពល​ថ្ម 2200mAh ហើយ​វា​មាន​កន្លែង​ដោត​ស៊ីម​កាត​ចំនួន​ពីរ​គឺ GSM និង WCDMA៕

       ប្រភពៈ techfresh