ព័ត៌មាន

Toshiba REGZA Tablet AT703 ដ៏ស្រស់ស្អាតដំណើរការជាមួយ Android 4.2 OS

     ឥឡូវនេះ​ក្រឡេកមើល​លក្ខណៈសម្បត្តិ​នៃ Tablet ស៊េរី​ថ្មី​ដ៏​ស្រស់ស្អាត​ទាំងអស់គ្នា​របស់​ក្រុមហ៊ុន Toshiba មាន​ឈ្មោះថា Toshiba REGZA Tablet AT703 ដែលជា Tablet ដំណើរការ​ជាមួយ​ប្រព័ន្ធ​ប្រតិបត្តិ​ការណ៍ Android 4.2 Jelly Bean។

     ជាមួយ Tablet ស៊េរី​ថ្មី​នេះ​ផងដែរ ត្រូវបាន​រចនា​ឡើង​ដោយមាន​បំពាក់​មកជា​មួយ អេក្រង់​ទំហំ 10.1 inch ជាមួយ Resolution:  2560 x 1600 touchscreen display ដើរ​ដោយ​អង្គ​ប្រតិបត្តិ​ការណ៍ 1.8GHz Tegra 4 Processor, RAM 2GB, Internal Storage 32GB, មាន MicroSD Card Slot ចំនួន​មួយ, កាមេរ៉ា​ខាងមុខ 1.2 មេ​ហ្គា​ភិ​ច​សែ​ល និង ខាងក្រោយ 8 មេ​ហ្គា​ភិ​ច​សែ​ល។

     ចំពោះ​ការតភ្ជាប់​វិញ វា Support ទៅនឹង GPS, WiFi, Bluetooth 4.0, Micro-HDMI Output ចំនួន​មួយ, harman/kardon speakers និង​ដំណើរការ​នៅលើ Android 4.2 Jelly Bean OS។គួរ​បញ្ជាក់ថា Tablet ម៉ូ​ដែល​ខាងលើនេះ​នឹង​បញ្ចេញ​លក់​នា​ខែ មិថុនា នេះហើយ ជាមួយ​តម្លៃ ៩០,០០០ យ៉េន គិត​ជា​ប្រាក់​ដុល្លារ​ប្រហែលជា ៩៥០ ដុល្លារ ហើយ​វា​ក៏មាន​មកជា​មួយ Bluetooth Keyboard Case និង Digitizer Pen ផងដែរ៕

     ប្រភពៈ techfresh