ព័ត៌មាន

Windows Phone Store វាយលុកបាន 160,000 កម្មវិធី

      ក្រុមហ៊ុន Microsoft បានប្រកាស​ផ្សព្វផ្សាយ​ថា សព្វថ្ងៃនេះ​មានកម្ម​វិធី​ចំនួន 160,000 កម្មវិធី ដែល​ដាក់​ឲ្យ Download នៅលើ Windows Phone Store ហើយ​ជាមួយគ្នានេះដែរ Windows 8 វាយលុក​បាន​ស្ទើ​តែ 100,000 កម្មវិធី​ទៅហើយ។

      Microsoft ក៏បាន​បញ្ជាក់​បន្ថែមទៀត​ថា ក្នុងមួយខែៗ មានការ Download ចំនួន 200 លាន ដែល​នេះ​ជាការ​បង្ហាញ​ពី​ដំណើរការ​យ៉ាង​ល្អ​ចំពោះ Windows Phone Store របស់ Microsoft។

     គួរបញ្ជាក់​ផងដែរ​ថា ប្រព័ន្ធ​ប្រតិបត្តិ​ការណ៍ Windows Phone នាពេល​បច្ចុប្បន្ននេះ ឈរ​លំដាប់​ទី ៣ បន្ទាប់ពី iOS របស់ Apple និង Android របស់ Google ហើយ​នៅ​ឆ្នាំ ២០១៣ នេះ ឃើញថា ការចេញលក់​នូវ Windows Phone Devices មាន​ច្រើនជាង BlackBerry ប្រមាណ​ជា 33 ទីផ្សារ​ឯណោះ៕

      ប្រភពៈ geeky gadgets