ព័ត៌មាន

Verizon LTE ទាញយក​ទីផ្សារ​បាន​ជាង ៥០០

បន្ទាប់ពី ​ក្រុមហ៊ុន AT&T បាន​ពង្រីក 4G LTE របស់ខ្លួន​ទៅកាន់​ទីផ្សារ​ទាំង​តំបន់ ៧ រួចមក ក្រុមហ៊ុន​Verizon ក៏​ចាប់ផ្តើម​ប្រកាស 4G LTE Network ទៅកាន់​ទីផ្សារ​ជាច្រើន​នៅក្នុង​ប្រទេស​អាមេរិក។

 

យោងតាម ​ប្រភពព័ត៌មាន​របស់​អ្នកតំណាង Verizon បាន​ប្រាប់ថា Verizon Wireless កំពុងតែ​ពង្រីក​បណ្តាញ 4G LTE ក្នុង​សហរដ្ឋអាមេរិក​បាន​ចំនួន ៥០០ ទីផ្សារ។

ទន្ទឹង ​នឹង​ការពង្រីក​នេះ LTE របស់ Verizon គឺ​បានធ្វើការ​ដំណើរការ​ទៅកាន់​រដ្ឋ West Virginia ហើយ​លើសពីនេះ Verizon នឹង​បន្ត​បន្ថែមទៀត​ដោយ​ជាមួយ​អតិ​ថ​ជន ២៩៨ លាន​នាក់ ក្នុង​អាមេរិក។

គួរ ​បញ្ជាក់ថា Verizon Wireless នឹង​ដំណើរការ 4G LTE ក្នុង​ទីផ្សារ​ទាំង ៥០០ ជាមួយ ៤៩ State នៅ​រដ្ឋ Alaska ក្នុង​ខែ កក្កដា ឆ្នាំ ២០១៣ ៕ ប្រភពៈ Verizon wireless