ព័ត៌មាន

BlackBerry ទាញយកប្រាក់ចំណូលបានច្រើនដែរ ប៉ុន្តែនៅតែខាតបង់

       នៅថ្ងៃនេះ BlackBerry បានបង្ហាញ​ទូរលេខ​នៃ​ប្រាក់ចំណូល​ពី​ការលក់​ស្មា​ត​ហ្វូ​ន​របស់ខ្លួន ដែល​មើលទៅ​ទទួលបាន​ប្រាក់ចំណូល​ច្រើន​ដែរ ប៉ុន្តែ​នៅតែមាន​ការខាតបង់​បន្តិចបន្តួច​ទៀត។

       ចំពោះ​លទ្ធផល​នៃ​ការចេញលក់​ស្មា​ត​ហ្វូ​ន​នៅ​ត្រីមាស​ទីមួយ​ឆ្នាំ ២០១៣ នេះ គឺ BlackBerry ខាតបង់​ទឹកប្រាក់​ចំនួន 84 លាន​ដុល្លារ​សហរដ្ឋអាមេរិក ប៉ុន្តែ​ទោះជា​យ៉ាងនេះ​ក្តី ការ​ខាត​ទឹកប្រាក់​ឆ្នាំនេះ មិន​ដូច​ឆ្នាំ មុន នោះទេ ដែល​កាលពីមុន​ខាត​ដល់​ទៅ 518 លាន​ឯណោះ។

      សម្រាប់​ប្រាក់ចំណូល​ដែល​ទទួលបាន​នៅ​ត្រីមាស​ដំបូង​នៃ​ឆ្នាំ ២០១៣ នេះ​មាន​ចំនួន 3.1 ពាន់​លាន​ដុល្លារ  ដែល​ទាញយក​ពី ការចេញលក់ Hardware មាន 71% ការផ្គត់ផ្គង់ Service 26% ព្រមទាំង Software ទាញយក​បាន 3% ។

      យោងតាម​ប្រសាសន៍​របស់លោក Thorsten Heins ដែលជា CEO របស់​ក្រុមហ៊ុន BlackBerry បាន​មានប្រសាសន៍ថា គាត់​នឹង​ខិតខំ​យកចិត្តទុកដាក់​ផ្តោត​ធ្ងន់​ទៅលើ ប្រព័ន្ធ​ប្រតិបត្តិ​ការណ៍ BlackBerry 10 OS សម្រាប់​បម្រើ​ឲ្យ​មាន​នៅលើ Devices ជាច្រើន​ទៀត៕

      ប្រភពៈ intomobile