ព័ត៌មាន

ចំណាយត្រឹមតែ១៤៩ ដុល្លារទទួលបាន Asus MeMo Pad HD 7 ដ៏ស្រស់ស្អាត

       សម្រាប់​អ្វីដែល​លោកអ្នក​កំពុង​ទន្ទឹង​រងចាំ​នោះ គឺ​បាន​មកដល់​ទៀតហើយ​ជាមួយ​ស្រ​ឡាយ Asus MeMo Pad  គឺ Asus MeMo Pad HD 7 ដែល​លោកអ្នក​អាច​ទទួលយក​វា​បាន​ក្នុងតម្លៃ ១៤៩ ដុល្លារ។

        តាម​ការចេញផ្សាយ​រប​ស់ tomshardware បាន​ប្រាប់ថា Asus MeMO pad HD 7 មាន​តម្លើង​អេក្រង់ 7 Inch ជាមួយ Resolution 1280 x 800 Pixels និង​មាន​អង្គ​ប្រតិបត្តិ​ការណ៍​ជា​ប្រភេទ Quad-Core SoC មាន​ល្បឿន 1.2 GHz និង RAM 1 GB ជាមួយ Internal Storage 16GB។

       ប៉ុន្តែ​អ្វីដែល​សំខាន់​ចំពោះ Asus MeMO Pad HD 7 គឺ​វា​មាន microSD Card Slot ដែល​អាច​បន្ថែម​បាន​រហូតដល់ 32GB Storage Space កាមេរ៉ា 1.2 Megapixel នៅខាងមុខ សម្រាប់ Video Calling ជាមួយ​កាមេរ៉ា 5 Megapixel ខាងក្រោយ សម្រាប់ Video និង Photographs។

       លើសពីនេះទៅទៀត MeMo Pad HD 7 Tablet ក៏ Support Bluetooth 4.0 Connectivity Wireless N ទៀតផង៕

       ប្រភពៈ ​tomshardware