ព័ត៌មាន

ES File Explorer​ ជំនាញចែក​រំលែក​ឯកសារ​រវាង Windows ទៅ​ប្រព័ន្ធ​ប្រតិបត្តិការ Android

            ប្រសិន​បើលោក​អ្នក​ត្រូវ​ការ​ចែក​រំលែកឯកសារ​នៅ​លើ​កុំព្យូទ័រ​របស់​អ្នក​មួយ​ដើម្បី​ដាក់​នៅ​លើ​ឧបករណ៍ Android ​ដូចនេះអ្នក​អាច​ភ្ជាប់​វា​តាម​រយៈ​ខ្សែ USB ។ ឧ​ទា​ហរ​ណ៏​៖ការ​បន្ថែម​វីដេអូ​របស់​អ្នក​ទៅ​កាន់​ទូរសព្ទ័។ ឥឡូវ​នេះ​ជា​មួយ​នឹង​កំណែ​ចុងក្រោយ​បំផុត​របស់ ES File Explore(ឥត​គិត​ថ្លៃ​) អ្នក​អាច​ធ្វើ​វា​នៅ​លើ​ប​ណ្តា​ញ WiFi របស់​អ្នកបាន។
ចំណាំ​: ដើម្បី​ធ្វើ​ឱ្យ​មាន​ដំណើរ​ការ​កាន់​តែ​ងាយ​ស្រួល​អ្នក​ប្រហែល​ជា​ចង់​បង្កើត​ Folder​ ជាក់លាក់​នៅ​លើ PC របស់​អ្នក​សម្រាប់​ឯកសារ​លើ​ប្រព័ន្ធ​ប្រតិបត្តិការ Android ។ទាញ​យក​និង​ដំឡើង កម្មវិធី​ ES File Explorer​  លើ​ឧបករណ៍​ប្រព័ន្ធ​ប្រតិបត្តិការ Android របស់​អ្នក (ប្រសិន​បើ​អ្នក​មាន​វា​រួច​ទៅ​ហើយឱ្យ​ប្រាកដ​ថាបាន ​update វាទៅកាន់ version 3​) ។
            ជាដំបូងត្រូវកម្មវិធី ES File Explorer​ ហើយចុចលើ Network > LAN
បន្ទាប់មកលោក​អ្នក​និងបានឃើញ​កុំ​ព្យូ​ទ័​រ​ដែល​មាន​នៅ​លើ​ប​ណ្តា​ញ​របស់​អ្នក​។ តែបើ​មិន​មានទេត្រូវចុច​ប៊ូតុង Search ​នៅ​ខាងក្រោមហើយនោះវា​នឹង​ស្កេន​ប​ណ្តា​ញ​របស់​អ្នក​។
 
បន្ទាប់ពីលោកអ្នកបានចុចរូបកុំព្យូទ័រមួយ​ដែល​អ្នក​ចង់​បាន​ហើយត្រូវ​ធ្វើការ sign in ជាមួយ​ឈ្មោះ​អ្នក​ប្រើ​និង​ពាក្យ​សម្ងាត់​របស់ Windows របស់​អ្នក​។
 
ឥឡូវ​នេះលោក​អ្នក​អាច​ចាប់​ផ្តើ​ម​ការ​ចែក​រំលែក​ឯកសារ​ដែលមាននៅក្នុង​កុំព្យូទ័រ​ទៅកាន់ទូរសព្ទ័របស់អ្នកបានហើយ។
លោកអ្នកគ្រាន់តែចុចលើប៊ូតុង Select ហើយចុចលើ File ឬក៏ Foldel ដែលអ្នកចង់បានរួចចុចលើប៊ូតុងCopyបន្ទាប់មកយកវាទៅដាក់ក្នុងSDcars របស់អ្នក។វិធីសាស្ត្រ​នេះ​គឺ​កាន់​តែ​ឲ្យលោកអ្នកងាយ​ស្រួល​ក្នុង​ការ​តភ្ជាប់​ឧបករណ៍​របស់​អ្នក​ទៅ​កុំព្យូទ័រ​​គ្រប់ពេល​វេលា​​។
អ្នក​ក៏​អាច​ផ្ទេរ​ឯកសារ​រវាង​កុំព្យូទ័រ​និង Android ជាមួយកម្មវិធី​ដូច​ជា AirDroidបានដែលយើងបានធ្លាប់បានបង្ហាញកាលពីលេកមុន។ប៉ុន្តែខ្ញុំសូមផ្តល់​អនុសាសន៍​ការ​ប្រើប្រាស់កម្មវិធី ES FileExplorerនេះវាមានភាពងាយស្រួលជាង​ព្រោះ​​អាចចែក​រំលែក​ឯកសារបានច្រើននៅក្នុងបណ្ដាញតែមួយ៕