ព័ត៌មាន

Facebook ដាក់ឲ្យដំណើរការ Facebook 5.0 នៅលើ WP8 ហើយ!

         ក្រុមហ៊ុន Facebook នៅថ្ងៃនេះ​បានចេញ​នូវ Version ថ្មី​មួយ​នៃ​កម្មវិធី Facebook Mobile App សម្រាប់​ប្រព័ន្ធ​ប្រតិបត្តិ​ការណ៍ Windows Phone 8 របស់ Microsoft គឺ Facebook 5.0 ដែល​ត្រូវបាន Develop ឡើង​ជាមួយ​មុខងារពិសេស។

        ចំពោះ​ការ Update នេះ វា​បាន​ពាំ​នាំមក​ជាមួយ​លក្ខណៈពិសេស​មួយចំនួន ដែល​លោកអ្នក​តែងតែ​សួររក និង ចង់បាន រួមមាន ភាពប្រសើរឡើង​នៃ User Interface, Improved Navigation, Support ទៅនឹង High Resolution picture, Post sharing, Facebook Timeline View និង លក្ខណៈពិសេស​បន្ថែមទៀត។

       ដូច្នេះ សម្រាប់​ពេលនេះ លោកអ្នក​អាច​ទាញយក​នូវ​កម្មវិធី Facebook 5.0 សម្រាប់ Windows Phone 8 តាមរយៈ Windows Phone Store ដែល​ដាក់​ឲ្យ Download ដោយ Free៕

       ប្រភពៈ geeky gadgets