ព័ត៌មាន

TIZEN Device ដំបូងបង្អស់របស់ Samsung ត្រូវបានពន្យាពេលចេញលក់

       យោងតាម​ប្រភពព័ត៌មាន​ដែល​ទើបតែ​ចុះផ្សាយ​នាពេលថ្មីៗនេះ​បាន​ឲ្យ​ដឹងថា Device ដំបូងបង្អស់​របស់ Samsung ដែល​ដំណើរការ​ជាមួយ​ប្រព័ន្ធ​ប្រតិបត្តិ​ការណ៍ TIZEN ត្រូវបាន​គេ​ពន្យា​ពេលចេញ​លក់។ជាមួយ Device រូបនេះ​ដែរ ត្រូវបាន​គេ​រំពឹងទុក​ថា នឹង​ចេញលក់​នៅ​ត្រីមាស​ទី​បី ដែល​ស្ថិតនៅ​ចន្លោះ​ពីថ្ងៃ​នេះ រហូតដល់ ខែ កញ្ញា ប៉ុន្តែ​ឥឡូវនេះ ស្រាប់តែ​គេ​ពន្យា​ពេល​ដល់​ទៅ​ត្រីមាស​ទី​បួន​ឯណោះ ទើប​ចេញលក់។

      ការពន្យា​ពេលចេញ​លក់​នូវ TIZEN Device ខាងលើនេះ គឺ​ដោយសារតែ មាន​បញ្ហា​មួយចំនួន​ទាក់ទិន​ទៅនឹង​ការ Develop នូវ App Store សម្រាប់ OS។ដូច្នេះ ប្រហែលជា​អាច​ដល់​ខែ តុលា ទើប​ចេញលក់។

     គួរបញ្ជាក់​ផងដែរ​ថា ទោះបីជា​ក្រុមហ៊ុន Samsung ពុំ​អាច​ចេញលក់ TIZEN Device នា​ខែ កញ្ញា នេះ​ក៏ពិតមែន ប៉ុន្តែ ក្រុមហ៊ុន Samsung ក៏មាន​ផលិតផល Galaxy Note 3 សម្រាប់​អតិថិជន​ផងដែរ៕

     ប្រភពៈ Sammobile