ព័ត៌មាន

Mozilla Firefox OS Smartphone ចេញលក់នៅថ្ងៃនេះហើយ!

        ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ដំបូងបង្អស់​ដែល​ដំណើរការ​ជាមួយ​ប្រព័ន្ធ​ប្រតិបត្តិ​ការណ៍ Firefox OS ដែល​លោកអ្នក​ធ្លាប់បាន​លឺថា នឹង​ចេញលក់​នៅលើ​ទីផ្សារ​អេ​ស្ប៉ា​ញ ឥឡូវនេះ វា​ចេញលក់​នៅថ្ងៃនេះ​ហើយ។

        ក្រុមហ៊ុន Mozilla បាន​ធ្វើជា​ដៃគូ​ពាណិជ្ជកម្ម​ជាមួយ​ក្រុមហ៊ុន Telefonica នៅ​អេ​ស្ប៉ា​ញ ដើម្បី​ចេញលក់​នូវ​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី​ចំនួន​ពីរ​ម៉ូ​ដែល គឺ ZTE Open ដែល​ត្រូវបាន​រចនា​ឡើង​ដោយ ក្រុមហ៊ុន ZTE និង Alcatel One Touch Fire រចនា​ដោយ Alcatel។

        សម្រាប់​តម្លៃ​នៃ ZTE Open វិញ ត្រូវបាន​ដាក់លក់​ក្នុងតម្លៃ €69 ប្រហែលជា 90 ដុល្លារ ឬក៏​អាច​ចុះ​កិ​ច្ខ​សន្យា​ជាមួយ Telefonica ក្នុងតម្លៃ 3.1 ដុល្លារ​ក្នុង​មួយខែ ហើយ​គួរបញ្ជាក់​ផងដែរ​ថា Firefox OS ត្រូវបាន Develop ឡើង​ដោយ​ប្រើ HTML 5 ដើម្បី​ជា​ជំនួយ​ដល់ Third Party Developers ក្នុងការ​បង្កើត​នូវ​កម្មវិធីថ្មីៗនៅលើ Firefox OS៕

        ប្រភពៈ Intomobile