ព័ត៌មាន

Nokia បង្ហាញពី Mobile Phone ស៊េរីថ្មីពីរម៉ូដែល

        សម្រាប់​ពេលនេះ ក្រុមហ៊ុន Nokia បានដាក់​បញ្ចូល​នូវ​ផលិតផល Mobile Phone ចំនួន​ពីរ​ម៉ូ​ដែល​បន្ថែម គឺ Nokia 207 និង Nokia 208 ដែលមាន​ទាំង Version ស៊ីម​មួយ និង ស៊ីម​ពីរ។

        ចំពោះ​ទូរស័ព្ទ​ទាំងពីរ​ម៉ូ​ដែល​នេះ មាន​លក្ខណៈពិសេស​ដូចគ្នា ភាគច្រើន ប៉ុន្តែ​ខុសគ្នា​ត្រង់​ថា Nokia 208 មាន​បំពាក់​មកជា​មួយ​លក្ខណៈ​ពិសេស​មួយ​គឺ Panorama Mode។ដោយឡែក​សម្រាប់​មុខងារ​ពិសេសផ្សេងៗទៀត​រួមមាន អេក្រង់​ទំហំ 2.4-inch, ទម្ងន់ 89.6 g (207), 90.5 g (208),វិមាត្រ 114.2 x 50.9 x 12.8mm, RAM 64 MB និង​មាន Storage ទំហំ​ត្រឹមតែ 256MB ប៉ុន្តែ​អាច​ថែម​បាន​ដល់​ទៅ MicroSD Card 32GB ។

        លើសពីនេះទៅទៀត វា​អាច​ភ្ជាប់  2G/3G, Bluetooth 3.0 ,FM និង​អាច​ដំណើរការ​កម្មវិធី Facebook, Twitter ជាដើម។សម្រាប់ ថាមពល​ថ្ម​វិញ ផ្ទុក​បាន 1020mAh និង កម្រិត​កាមេរ៉ា 1.3 មេ​ហ្គា​ភិ​ច​សែ​ល។

        គួរបញ្ជាក់​ផងដែរ​ថា  Nokia នឹង​ចាប់ផ្ដើម​បញ្ចេញ​ទូរស័ព្ទ​ទាំងនេះ​ទៅលើ​ទីផ្សារ​អឺរ៉ុប​ក្នុង ត្រីមាស​ទី៣នៃ​ឆ្នាំ២០១៣ នេះហើយ៕

        ប្រភពៈ geeky gadgets