ព័ត៌មាន

លេចធ្លាយរូបភាពនៃ Nokia Lumia 1020

        កាលពី​ប៉ុន្មាន​ថ្ងៃនេះ យើងទាំងអស់គ្នា​បានដឹងហើយថា ទូរស័ព្ទ Nokia EOS ត្រូវបាន​គេ​ហៅថា Nokia Lumia 1020 ហើយ​ស្រាប់តែ​ពេលនេះ គេ​ឃើញ​មាន Press Shot នៃ​ទូរស័ព្ទ​ម៉ូ​ដែល​រូបនេះ​បង្ហាញខ្លួន មុនពេល​ការចេញលក់​មកដល់។

       ទូរស័ព្ទ Nokia Lumia 1020 គឺជា​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី​មួយ​ដែល​ដំណើរការ​ជាមួយ​ប្រព័ន្ធ​ប្រតិបត្តិ​ការណ៍ Windows Phone 8 និង ចាប់យក​បច្ចេកវិទ្យា PureView Camera ជាមួយ Carl Zeiss Lens កម្រិត 41 មេ​ហ្គា​ភិ​ច​សែ​ល ដូច​ទៅនឹង Nokia 808 PureView ដែរ។

      ដូច​លោកអ្នក​បានឃើញ​រូបភាព​ខាងលើ​នេះហើយ​ថា វា​ត្រូវបាន​រចនា​ឡើង​ដោយមាន​លក្ខណៈ​ស្រដៀង​ទៅនឹង​ពពួក Nokia Lumia ស៊េរីមុនៗដែរ ហើយ​ចំពោះ Lumia 1020 នេះ​នឹង​ត្រូវបាន​រចនា​ឡើងជា​មួយ​ពណ៍​ចំនួន បី សម្រាប់​ជ្រើសរើស​គឺ ស ខ្មៅ និង លឿង។

      ជាមួយគ្នានេះដែរ ទូរស័ព្ទ Nokia Lumia 1020 នឹងត្រូវ​បាន​គេ​ប្រកាស​ជា​ផ្លូវការ​នៅ Nokia Press Event នា​ថ្ងៃ​ព្រ​ហ​ស្ប​ត៍ទី ១១ កក្កដា នេះហើយ។ដូច្នេះ រាល់​ព័ត៌មាន​លម្អិត​បន្ថែម យើង​នឹង​ជម្រាបជូន​លោកអ្នក​នៅពេលក្រោយៗទៀត៕

      ប្រភពៈ WPCentral