ព័ត៌មាន

XO Tablet សម្រាប់ក្មេង ទៅដល់ Walmart Store នាថ្ងៃទី១៦ កក្កដា

        សម្រាប់​លោកអ្នក​ដែល​គិត​ចង់​ជាវ​យក​នូវ Tablet សម្រាប់​បុត្រ​ធីតា​របស់​លោកអ្នក ឥឡូវនេះ​គឺថា បាន​មកដល់​ទៀតហើយ​ជាមួយ  XO Tablet  ដែល​នឹង​ចេញលក់​នៅ Walmart Store នា​ថ្ងៃទី ១៦ កក្កដា ក្នុងតម្លៃ​ត្រឹមតែ ១០០ ដុល្លារ។

       ចំពោះ XO Tablet សម្រាប់​ក្មេង​ត្រូវបាន Develop ឡើង​ដោយ One Laptop Per Child Association ហើយ​ក្រៅពី​ចេញលក់​នៅ Walmart Store វា​នឹង​ចេញលក់​នៅលើ​ទីផ្សារ​សហរដ្ឋអាមេរិក​និង​អឺរ៉ុប នៅ​ខែ​បន្ទាប់​ទៀត។

      ជាមួយគ្នានេះដែរ XO Tablet ក៏មាន​បំពាក់​មកជា​មួយ កម្រិត​អេក្រង់​ទំហំ ៧អ៊ីង, RAM ទំហំ 1GB, និង Internal Storage ទំហំ 8GB, មាន HDMI Connection និង កម្រិត​កាមេរ៉ា​ទំហំ 2 មេ​ហ្គា​ភិ​ច​សែ​ល ព្រមទាំង​ដំណើរការ​ជាមួយ​ប្រព័ន្ធ​ប្រតិបត្តិ​ការណ៍ Android 4.2 Jelly Bean ទៀតផង៕

      ប្រភពៈ​Liliputing