ព័ត៌មាន

Alcatel One Touch ចេញលក់នៅទីផ្សារប៉ូឡូញ ដោយ T-Mobile

         សម្រាប់​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ម៉ូ​ដែល Alcatel One Touch ដែលជា​ស្មា​ត​ហ្វូ​ន​ដំណើរការ​ជាមួយ Firefox OS ធ្លាប់​រំពឹងទុក​ថា នឹង​ចេញលក់​នាពេលឆាប់ៗនេះ ឥឡូវ​គឺថា នឹង​ចេញលក់​នៅលើ​ទីផ្សារ T-Mobile ប្រទេស​ប៉ូឡូញ​នៅ​ថ្ងៃស្អែក​នេះហើយ។

       ដូចដែល​លោកអ្នក​បានដឹង​ស្រាប់​ហើយ​ថា ទូរស័ព្ទ​Alcatel One Touch ជា​ស្មា​ត​ហ្វូ​ន​ដំណើរការ​ជាមួយ​ប្រព័ន្ធ​ប្រតិបត្តិ​ការណ៍ Firefox OS ដែល​រចនា​ឡើង​ដោយ​បង្កប់​មកជា​មួយ Memory 512MB មាន​អង្គ​ប្រតិបត្តិ​ការណ៍​ជា​ប្រភេទ Qualcomm Processor មាន​ល្បឿន 1GHz និង​មាន MicroSD Card Slot ចំនួន​មួយ​សម្រាប់​បន្ថែម​ទំហំ Memory។

       ជាមួយគ្នានេះដែរ ទូរស័ព្ទ Alcatel One Touch នឹង​បន្ត​ចេញលក់​នៅ​ជុំវិញ​តំបន់​អឺរ៉ុប​ដូចជា ក្រិច និង ហុង​គ្រី តាមមើលទៅ​នៅ​រដូវ​ស្លឹកឈើ​ជ្រុះ​ខាងមុខនេះ។

       ប្រភពៈ intomobile