ព័ត៌មាន

ល្បីថា Nexus 5 ចាប់យក Android 5.0 ចេញលក់នៅខែ តុលា

        យើងទាំងអស់គ្នា​ប្រហែលជា​បានដឹង​តាមរយៈ​ពាក្យសម្តី​ចចាមអារ៉ាម​រួចមកហើយ​ថា ទូរស័ព្ទ Nexus 5 ត្រូវបាន​គេ​រំពឹងទុក​ថា នឹង​ដំណើរការ​ជាមួយ​ប្រព័ន្ធ​ប្រតិបត្តិ​ការណ៍ Android 5.0 Key Lim Pie ហើយ​ឥឡូវនេះ លេច​លឺថា វា​នឹង​ចេញលក់​នា​ខែ តុលា ខាងមុខនេះ។

        សម្រាប់​លក្ខណៈ​បច្ចេកទេស​ដែលមាន​បំពាក់​មកជា​មួយ Google Nexus 5 រួមមាន​អេក្រង់​ប្រភេទ Full HD Display ទំហំ 5.2 inch ជាមួយ Resolution: 1920 x 1080 pixels មាន​អង្គ​ប្រតិបត្តិ​ការណ៍​ជា​ប្រភេទ Quad Core Qualcomm Snapdragon 800 Processor មាន​ល្បឿន 2.3GHz,RAM ទំហំ 2GB និង កម្រិត​កាមេរ៉ា​ទំហំ 13 មេ​ហ្គា​ភិ​ច​សែ​ល។

        ដោយឡែក សម្រាប់​ទូរស័ព្ទ LG Optimus G2 ដែល​គេ​ធ្លាប់តែ​រំពឹងទុក​ថា នឹង​ដំណើរការ​ជាមួយ​ប្រព័ន្ធ​ប្រតិបត្តិ​ការណ៍ Android 5.0 Key Lim Pie ត្រូវបាន​លេចលឺ​តាម​ពាក្យ​ចចាមអារ៉ាម​ថា នឹង​ចេញលក់​នា​ថ្ងៃទី ៧ សីហា ខាងមុខ​នេះហើយ៕

        ប្រភពៈ geeky gadgets