ព័ត៌មាន

លេចលឺថា Motorola Moto X ចេញលក់នាថ្ងៃទី២៣ សីហា ខាងមុននេះហើយ

       ថ្មីៗនេះ មាន​ប្រភពព័ត៌មាន​មួយ​បង្ហាញថា ទូរស័ព្ទ HTC One ត្រូវបាន​គេ​រំពឹងទុក​ថា នឹង​ចេញលក់​នៅ​ក្រុមហ៊ុន Verizon នា​ថ្ងៃទី ០១ សីហា ដោយឡែក​សម្រាប់​ពេលនេះ មាន​ប្រភពព័ត៌មាន​មួយ​បង្ហាញ​ពី​កាលបរិច្ឆេទ​ចេញលក់​នៃ​ទូរស័ព្ទ Motorola Moto X។

      យោងតាម​ប្រភពព័ត៌មាន​ដែល​ចុះផ្សាយ​នៅលើ​គេហទំព័រ phonearena បានបញ្ជាក់​ប្រាប់​ឲ្យ​ដឹងថា ទូរស័ព្ទ​ម៉ូ​ដែល Motorola Moto X នឹង​ចេញលក់​នៅ​ក្រុមហ៊ុន Verizon នា​ថ្ងៃទី ២៣ សីហា ខាងមុខនេះ។

      សម្រាប់​លក្ខណៈពិសេស​ចចាមអារ៉ាម​ដែល​យើង​ទទួលបាន​នាពេលនេះ​គឺថា​វា​មាន​អេក្រង់​ចន្លោះ​ពី 4.5 ទៅ 4.7 inch និង ចាប់យក​ប្រព័ន្ធ​ប្រតិបត្តិ​ការណ៍ Android 4.3 Jelly Bean។រាល់​ព័ត៌មាន​លម្អិត​បន្ថែម យើង​នឹង​ជម្រាបជូន​លោកអ្នក​នាពេលក្រោយៗទៀត៕

      ប្រភពៈ phonearena