ព័ត៌មាន

ទទួលយកនូវ Fly F53s Smartphone ដ៏ស្រស់ស្អាតនៅថ្ងៃនេះ

        កាន់តែ​ទាក់ទាញ​ជាមួយ​ស្មា​ត​ហ្វូ​ន​ម៉ូ​ដែល Fly F53s ដែល​ចេញលក់​នៅលើ​ទីផ្សារ​ប្រទេស​ឥណ្ឌា​ក្នុងតម្លៃ  Rs 9,999 ប្រហាក់ប្រហែល​នឹង 167 ដុល្លារ។

        សម្រាប់​មុខងារ​ពិសេស​ដែលមាន​បំពាក់​មកជា​មួយ​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី​រូបនេះ រួមមាន កម្រិត​អេក្រង់​ទំហំ 5.3 inch ជា​ប្រភេទ qHD IPS Touchscreen Display  មាន​អង្គ​ប្រតិបត្តិ​ការណ៍​ជា​ប្រភេទ Dual Core Processor មាន​ល្បឿន1.2GHz, Internal Storage ទំហំ 4GB, MicroSD Card Slot ចំនួន​មួយ  និង​មាន​កន្លែង​ដោត​ស៊ីម​កាត​ចំនួន​ពីរ(GSM+GSM)។

       លក្ខណៈពិសេស​បន្ថែម​លើស​នេះ​ទៅទៀត​រួមមាន កម្រិត​កាមេរ៉ា​ទំហំ​ខាងមុខ​ទំហំ 2 មេ​ហ្គា​ភិ​ច​សែ​ល និង ខាងក្រោយ 8 មេ​ហ្គា​ភិ​ច​សែ​ល មាន Wi-Fi, Bluetooth ព្រមទាំង​ថាមពល​ថ្ម​ផ្ទុក​បាន 1850mAh និង​ដំណើរការ​ជាមួយ​ប្រព័ន្ធ​ប្រតិបត្តិ​ការណ៍ Android 4.1.2 Jelly Bean ទៀតផង៕

       ប្រភពៈ techfresh