ព័ត៌មាន

Google បាន Release នូវ Chrome Beta សម្រាប់ Android

        ក្រុមហ៊ុន Google បន្ទាប់ពី​ដាក់​ឲ្យ​ដំណើរការ​នូវ Version ថ្មីៗនៃ​កម្មវិធី Chrome កន្លងមកនេះ ឥឡូវនេះ ថែមទាំង​បាន Update នូវ Chrome Beta Version ចុងក្រោយ​សម្រាប់​ប្រព័ន្ធ​ប្រតិបត្តិការ Android ដោយមាន​លក្ខណៈ Support ទៅនឹង WebRTC និង មុខងារ​ជាច្រើន​ទៀត។

       យោងតាម​ប្រភពព័ត៌មាន​មកពី Google បានបញ្ជាក់​ឲ្យ​ដឹងថា សម្រាប់ Version ចុងក្រោយ​នៃ​កម្មវិធី Chrome 29.0.1547.23 ត្រូវបាន Develop ឡើង​ដោយ​ផ្តល់នូវ​មុខងារ​ពិសេស​មួយចំនួន​ដូចជា Voice Calling, Video Chat និង File Sharing ដោយ​មិនចាំបាច់​តម្លើង​កម្មវិធី​បន្ថែមទៀត​នោះទេ។

       សម្រាប់​មុខងារ​ពិសេស​បន្ថែម​លើស​នេះ​ទៅទៀត​រួមមាន Support ទៅនឹង WebRTC ដែល​ផ្តល់នូវ​អត្ថប្រយោជន៍​ដូចជា Real-Time Voice និង Video Communication។ម្យ៉ាងវិញទៀត ចំពោះ Page Load មាន​លក្ខណៈ​លឿន រហ័ស​ជាង​មុន៕

        ប្រភពៈ Android Police