ព័ត៌មាន

Verizon មានគម្រោងបង្ហាញពីស្មាតហ្វូន Motorola Droid នាសប្តាហ៍ក្រោយនេះ

        ក្រុមហ៊ុន Verizon Wireless នៅថ្ងៃនេះ​បានចេញ​លិខិតអញ្ជើញ​មួយ​ដល់​សាធារណៈជន​ទាំងអស់​ឲ្យ​ចូលរួម​ក្នុង​ព្រិ​ត្តិ​ការណ៍ Press Event មួយ​របស់ខ្លួន​ដែល​នឹង​ប្រ​ព្រិ​ត្ត​ទៅ​នៅ​ថ្ងៃ អង្គា​រ៍ ទី ២៣ កក្កដា ខាងមុខ​នេះហើយ ដោយមាន​ការដាក់​បង្ហា​ញ​ពី​ផលិត​ផលស្មា​ត​ហ្វូ​ន​ម៉ូ​ដែល Motorola Droid ដែលជា​ផលិតផល​ស្មា​ត​ហ្វូ​ន​របស់ Motorola។

       នៅក្នុង​លិខិតអញ្ជើញ​នោះ ក៏មាន​បង្ហាញ​ផងដែរ​ថា ក្រុមហ៊ុន Verizon នឹងដាក់​បង្ហាញ​ពី​គ្រួសារ​នៃ Devices ដ៏​មាន​ប្រជាប្រិយភាព​បំផុត​បំផុត​របស់​ពួកគេ ហើយ​វា​ទំនងជា ទូរស័ព្ទ Motorola Droid ហើយ​មើលទៅ។

       ជាមួយគ្នានេះដែរ យើង​សង្ឃឹមទុក​ថា នៅក្នុង​ព្រិ​ត្តិ​ការណ៍ Press Event នោះ នឹងមាន​បង្ហាញ​ពី​ផលិតផល​ស្មា​ត​ហ្វូ​ន​ជាច្រើន​ម៉ូ​ដែល​ទៀត​រួមមាន​ដូចជា Motorola Droid Maxx, Motorola Droid Ultra និង Motorola Droid Mini ហើយ​រាល់​ព័ត៌មាន​លម្អិត​ទាំងអស់នោះ យើង​នឹង​ទទួលបាន​នា​សប្តាហ៍​ក្រោយ​នេះហើយ៕

       ប្រភពៈ Phandroid