ព័ត៌មាន

Motorola Moto X បានដាក់លក់ក្នុងសប្តាហ៍នេះហើយ

            Motorola និង​ប្រកាស់​ចេញផ្សាយ​ស្មា​ត​ហ្វូ​ន​ម៉ូ​ដែល Motorola Moto X ក្នុង​ព្រឹ​តិ្ត​ការណ៍ press event នាទី​ក្រុង New York នៅ​ថ្ងៃ ព្រហស្បតិ ដោយឡែកថ្មីៗនេះ Motorola និង​ដាក់លក់​នូវ​ស្នាដៃ​ថ្មី​របស់ខ្លួន​ក្នុង​សប្តាហ៍​នេះហើយ។

          Motorola បានកំណត់​ការចេញលក់​នៅលើ​ផ្សារ Motorola Moto X អាច​ចល័ត នឹង​ងាយស្រួល​ដាក់​តាម​ខ្លួន ម្យ៉ាង​វា​ជា​ស្នាដៃ​ចុងក្រោយ​ដែល Motorola ទើបតែ​បង្កើតបាន។ ក្នុងអំឡុងពេល​ព្រឹ​តិ្ត​ការណ៍ press event នាទី​ក្រុង New York នា​ថ្ងៃ ព្រ​ហ​ស្ប​ត៍ ទី១ ខែ សីហា ម៉ោង 8pm និង​មាន​ការដាក់​បង្ហាញ​ស្នាដៃ​ចុងក្រោយបង្អស់​របស់ Motorola។ Motorola ម៉ូ​ដែល Moto X ត្រូវបាន​បំពាក់​ដោយ​ប្រ​ព័​ន្ឋ dual core ហើយ​មាន​ដំណើរការ​ដោយ 1.7GHz Snapdragon S4 Pro processor, រួមជាមួយ​និង RAM 2GB រឺ 16GB ដែលមាន built storage និង​លក្ខណ: HD ។ Moto X មាន​លក្ខណ: HD រួមជាមួយ​និង​ខ្នាត 4.5 inches resolution 1280x 720 pixels ម្យ៉​ង​វិញទៀត​ស្នាដៃ​នេះ​បាន​បន្ថែម​ជាមួយ​កាមេរ៉ា​មុខ Adreno 320 GPU។ដោយសារ​តែមាន​កាមេរ៉ា​មុខ Moto X និង​បន្ថែម​ជាមួយ​កាមេរ៉ា​សម្រាប់​ជា video calls 2.1 មេ​ហ្គា​ភិ​ច​សេល, រួមទាំង​បំពាក់​កាមេរ៉ា​ក្រោយ 10.5 មេ​ហ្គា​ភិ​ច​សេល សម្រាប់​ថតរូប និង វិ​ដេ​អូ មួយវិញទៀត​ជាមួយនិង​ស្នាដៃ​ថ្មី​នេះ​អាច​កាន់​ថ្ម​រហូតដល់ 2,200 mAh។

            យើង​សង្ឃឹមទុក​ថា​ស្នាដៃ​នេះ​និង​មានការ​ទទួលស្គាល់​ពី​អ្នកឯកទេស​របស់​សហ​រដ្ឋ​អា​មេ​រិច មួយវិញទៀត​រួមបញ្ចូល​ដោយ Verizon, AT&T, Sprint, T-Mobile និង US Cellular ហើយឆាប់ៗនេះ​យើង​ការ​តែ​ជ្រាប​ច្បាស់​នូវ​ព័​ត៍​មាន​ដែល​ទាក់ទង​ទៅ​និង​ស្នាដៃរបស់ Motorola Moto X៕

ប្រភព: geeky gedgets