ព័ត៌មាន

Oppo កំពុងដំណើរការទៅលើស្មាតហ្វូនស៊េរីថ្មី

       ក្រុមហ៊ុន Oppo បន្ទាប់ពី​ដំណើរការ​ចេញលក់​នូវ​ស្មា​ត​ហ្វូ​ន​ម៉ូ​ដែល Oppo Find 5 និង Oppo Find 7 កន្លងមក ឥឡូវនេះ​ថែមទាំង​កំពុង​សំងំ​ដំណើរការ​ផលិត​នូវ Devices ស៊េរី​ថ្មី​មួយទៀត ដោយ​ផ្តោត​ធ្ងន់​ទៅលើ​កម្រិត​កាមេរ៉ា។

       ចំពោះ Devices ស៊េរី​ថ្មី​ដែល​ក្រុមហ៊ុន Oppo កំពុងដំណើរការ​ផលិត​នោះ​ជា​ប្រភេទ​ស្មា​ត​ហ្វូ​ន​ម៉ូ​ដែល Oppo N-Lens Camera ដែល​អាច​ប្រកួតប្រជែង​ជាមួយ​ទូរស័ព្ទ Galaxy Camera របស់​ក្រុមហ៊ុន Samsung បាន។ដូច្នេះ ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី​រូបនេះ​ប្រហែលជា​ដំណើរការ​ជាមួយ​ប្រព័ន្ធ​ប្រតិបត្តិ​ការណ៍ Android OS របស់ Google ជាក់​ជាមិនខាន។

      ទោះបីជា​ពេលនេះ យើង​ពុំទាន់​បានដឹង​ពី​លក្ខណៈពិសេស​នៃ Oppo N-Lens Camera យ៉ាងនេះ​ក្តី ក៏​យើង​សង្ឃឹមថា មិនយូរ​មិនឆាប់​ខាងមុខនេះ យើង​នឹង​ទទួលបាន​ព័ត៌មាន​ជាក់​ជាមិនខាន​ឡើយ៕

      ប្រភពៈ Engadget