Phone City Magazine

 Breaking News
សេចក្តីជូនដំណឹង : សម្រាប់ការអញ្ជើញចូលរួមកម្មវិធីសម្ពោធនាៗ សូមទំនាក់ទំនងទៅកាន់លេខ 010 97 35 45។ ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ 010 97 35 45

ទីផ្សារស្មាតហ្វូនកំពុងតែមានការប្រកួតប្រជែង បែរជា NEC ចាកចេញពីទីផ្សារទៅវិញ

August 02
10:10 am 2013
Like and Share this page:

       សម្រាប់​ទីផ្សារ​ស្មា​ត​ហ្វូ​ន​នាពេល​បច្ចុប្បន្ននេះ​គឺ​កំពុងតែ​មានការ​ប្រកួត​ប្រជែង​គ្នា​យ៉ាង​សម្បើម​ដៃ ក្នុងការ​ចេញលក់​នូវ​ផលិតផល​ទូរស័ព្ទរៀងៗខ្លួន ដោយឡែក​សម្រាប់​ក្រុមហ៊ុន NEC វិញ បែរជា​ប្រកាសថា ខ្លួន​នឹង​បញ្ឈប់​ទីផ្សារ​ស្មា​ត​ហ្វូ​ន​ទៅវិញ។

       នាពេលថ្មីៗនេះ ក្រុមហ៊ុន NEC បានប្រកាស​ផ្សព្វផ្សាយ​ថា ក្រុមហ៊ុន​របស់ខ្លួន​បាន​ខាតបង់​ទឹកប្រាក់​ប្រមាណ​ជា ៩ រយ​កោដិ យេន ប្រហែលជា ៩២ លាន​ដុល្លារ​សហរដ្ឋអាមេរិក ក្នុង​ចន្លោះពេល​ពី​ខែ មេសា ទៅ ខែ មិថុនា នៅ​ឆ្នាំ ២០១៣ នេះ។ការខាតបង់​បែបនេះហើយ​ជា​កត្តា​ដែល​សម្រេច​ឲ្យ NEC បញ្ឈប់​ទីផ្សារ​ស្មា​ត​ហ្វូ​ន។

      ទោះបីជា​យ៉ាងនេះ​ក្តី ក្រុមហ៊ុន NEC នឹង​បន្ត​កិច្ច​ខំប្រឹងប្រែង​ផលិត​នូវ Mobile Phone ឲ្យ​មាន​លក្ខណៈ​កាន់តែ​ពិសេស​ជាង​មុន​សម្រាប់​ទីផ្សារ​ជប៉ុន៕

      ប្រភពៈ Android Community

Like and Share this page:

Related Posts


Comments

ជួយគាំទ្រយើងនៅក្នុង Facebook

ព័ត៌មានពេញ​និយម​ប្រចាំ​សប្ដាហ៍

ទិញលក់ ទំនិញ ពេញ​និយម​ប្រចាំ​សប្ដាហ៍

ចំនួនអ្នកចូលទស្សនា

Today : 798
Yesterday : 12497
This Month : 152936
Last Month : 449200
Total Visitor : 21623396