ព័ត៌មាន

កម្មវិធី BBC Sport App មានហើយ សម្រាប់ Kindle Fire Tablets

         បន្ទាប់ពី BBC បានដាក់​ឲ្យ​ដំណើរការ​កម្មវិធី BBC Sport Application នៅលើ​ប្រព័ន្ធ​ប្រតិបត្តិការ iOS និង Android Devices កន្លងមក ឥឡូវ​ស្រាប់តែ BBC បានប្រកាសថា នឹងដាក់​ឲ្យ​ដំណើរការ​កម្មវិធី​នេះ​នៅលើ Kindle Fire Tablets របស់ Amazon នៅ​សប្តាហ៍​នេះហើយ។

         ជាមួយ​កម្មវិធី BBC Sport Kindle Fire Application នេះ​ផងដែរ គឺ​ឥឡូវ​ត្រូវបាន Available នៅលើ Amazon App Store ចក្រភព​អង់គ្លេស ហើយ​វា​នឹង​រីក​សាយភាយ​ដល់ទី​ផ្សារ​សកលលោក​នា​សប្តាហ៍​បន្ទាប់​ទៀត​នេះ។

        សម្រាប់​មុខងារ​នៃ​កម្មវិធី BBC Sport នៅលើ Kindle Fire មាន​លក្ខណៈពិសេស​និង​មុខងារ​ដូច​ទៅនឹង iOS និង Android ដែរ ដោយ​អនុញ្ញាត​ឲ្យ User អាច Keep Up to date រាល់​ព័ត៌មាន​ទាំងអស់​ទាក់ទិន​ទៅនឹង​កីឡា​ជាមួយ Live Score Video និង លក្ខណៈពិសេស​បន្ថែម​ជាងនេះទៅទៀត។

       ជាមួយគ្នានេះ​ផងដែរ BBC ក៏បាន Update នូវ iOS BBC Sport App និង Android BBC Sport App នា​សប្តាហ៍​នេះដែរ ដោយមាន​ការដាក់បញ្ចូល​នូវ​ប្រភេទ​កីឡា​ជាច្រើន​ទៀត​រួមមាន​ដូចជា Athletics, Boxing, Cycling និង Snooker៕

       ប្រភពៈ BBC Sport