ព័ត៌មាន

គួរឲ្យទាក់ទាញជាមួយស្មាតហ្វូនស៊េរីថ្មីម៉ូដែលស៊ីមពីររបស់ Acer

        ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី​ម៉ូ​ដែល​ស៊ីម​ពីរ​របស់ Acer មាន​ឈ្មោះថា Acer Liquid Z3 មើលទៅ​គួរ​ឲ្យ​ទាក់ទាញ​គួរ​មាននៅ​ក្នុង​ដៃ ជាមួយ​តម្លៃ​ដ៏​សមរម្យ។

        មុខងារពិសេសៗដែល​បាន​រចនា​ឡើង​សម្រាប់​ម៉ូ​ដែល Acer Liquid Z3 ជំនាន់​ថ្មី​នេះ​រួមមាន អេក្រង់​ប្រភេទ Touchscreen Display ទំហំ 3.5 inch ដើរ​ដោយ​អង្គ​ប្រតិបត្តិការ Dual Core Processor ល្បឿន 1GHz, Internal Storage 4GB, SIM Card Slot ចំនួន​ពីរ។

        សម្រាប់​កម្រិត​កាមេរ៉ា​វិញ​គឺ​វា​មាន​ផ្នែក​ខាងក្រោយ​ទំហំ ៣ មេ​ហ្គា​ភិ​ច​សែ​ល ហើយ​ការតភ្ជាប់​រួមមាន GPS, 21Mbps HSPA, WiFi និង ដំណើរការ​ជាមួយ​ប្រព័ន្ធ​ប្រតិបត្តិការ Android 4.2 Jelly Bean។

        ទូរស័ព្ទ Acerd Liquid Z3 នឹង​ចេញលក់​ចាប់ផ្តើម​ពី​ពាក់​កណ្តាលខែ សីហា ក្នុងតម្លៃ 99 Euro ប្រហែលជា 131 ដុល្លារ​សហរដ្ឋអាមេរិក ដែល​នឹង​វាទទី​ចេញលក់​នៅ Belgium, Netherland, Ukraine, France, Spain, UK, Italy, Germany និង Russia៕

        ប្រភពៈ techfresh