ព័ត៌មាន

Vivas S1 Lotus ជាប្រភេទទូរស័ព្ទរបស់ប្រទេសវៀតណាម

   ទូរស័ព្ទ Vivas S1 Lotus ជាប្រភេទទូរស័ព្ទដែលទើបនឹងរចនាថ្មីជាមួយនឹងអេក្រង់ទំហំ 5អ៊ីងមានអង្គចងចាំទំហំ 4 GB មានរូបរាងគួរឲ្យទាក់ទាញ ។ វាមានប្រព័ន្ធខួក្បាលល្បឿន 1 GB និងមេម៉ូរីទំហំ 512 MB ជាមួយនឹងការភ្ជាប់ប្រព័ន្ធ​  Wireless មានថាមពលថ្មពិសេសដែលទូរស័ព្ទស្មាតហ្វូននេះអាចប្រើស៊ីមបានម្តងពីរ ។ ទូរស័ព្ទ Lotus S1 ត្រូវបាន បំពាក់ជាមួយនឹងរន្ធដោត SD ខ្នាតតូចដែលមានសមត្ថភាពអតិបរមានៃ 32 GB មានកាមេរ៉ាក្រោយយ៉ាងពិសេសដែលមានទំហំ  5 មេហ្គាភិចសែលអាចថតយករូបភាព បានយ៉ាងច្បាស់ ។ លើសពីនេះទៅទៀត វាមានប្រព័ន្ធសម្លេងធំ និងលឺច្បាស់។ មួយវិញទៀត វាក៏មានភ្ចាប់ប្រព័ន្ធ 3GWi-Fi, GPS ​​និង Bluetooth​ ដែលអាចឲ្យអ្នក ទាញ យកកម្មវិធីកម្សាន្តជាមួយនឹងល្បឿនលឿនរហ័សទាន់ចិត្ត ។ ចំណែកឯថាមពលថ្មវិញ អាចឲ្យលោកអ្នកមើលទូរទស្សន៍ស្តាប់   តន្រ្តី ទាញយករូបភាព លេងអ៊ីនធើណែត បានចាប់ពីបីថ្ងៃឡើងទៅ ។ ទូរស័ព្ទ Vivas Lotus S1 ក៏ត្រូវបានដាក់បញ្ចូលយ៉ាងពេញលេញនៅលើបណ្តាញកម្មវិធី VNPT ដែលអនុញ្ញាតឱ្យអ្នកប្រើចូល ដំណើរការបាន យ៉ាងងាយស្រួល និងបទពិសោធន៍នៃការប្រើប្រាស់កម្មវិធីVinaPhone ដូចនឹង MobiFone TVOD mRadio  Myradio Chacha និង Ringtunes … ប្រព័ន្ធស្វ័យប្រវត្តិ OTA បានធ្វើឱ្យអ្នកប្រើដើម្បីមានភាពទាន់សម័យ និងមានលក្ខណៈពិសេសដោយសារវាសកម្ម និងមានល្បឿនលឿន ។

    ប្រភព: sohoa.vnexpress.net