ព័ត៌មាន

ទូរស័ព្ទ Galaxy Note 3 បាននាំមកនូវសម្បកស្រោបខាងក្រៅប្រភេទស្បែក និងអេក្រង់ទំហំ 5.7 អ៊ីង

     នៅពេលដែលគេធ្វើការបើកបង្ហាញ គណ:គ្រប់គ្រងរបស់ក្រុមហ៊ុនទូរស័ព្ទ Sumsung នឹងបង្ហាញទូរស័ព្ទថ្មីដែលសមស្របជាមួយទីផ្សារបច្ចុប្បន្ន  ។  ភាពជោគជ័យនេះបាន បណ្តាល ឲ្យ អតិថិជនកាន់តែមានភាពសប្បាយរីករាយ កាន់តែជឿទុកចិត្ត ជាមួយនឹងការ ជ្រើសរើសទូរស័ព្ទដែលត្រឹមត្រូវ និងសាកសម សម្រាប់ខ្លួន ។ មួយវិញទៀត ទូរស័ព្ទ Galaxy Note 3 មានអេក្រង់ HD Super AMOLED ទំហំ 5.7 អ៊ីង និងមានកម្រាស់ត្រឹមតែ 8.3 មីលីម៉ែតជាមួយនឹងទម្ងន់ត្រឹមតែ 168 ក្រាម  ស្របពេលដែលទូរស័ព្ទ Galaxy Note 2 មានអេក្រង់ទំហំ 5.5 អ៊ីង ប៉ុន្តែ កម្រាស់ 4.9មីលីម៉ែត និងមានទម្ងន់ 183ក្រាម​ ។ ​ម៉្យាងទៀត ជាមួយនឹងទូរស័ព្ទ Sumsung Galaxy Note 3មានកាមេរ៉ាទំហំ 13មេហ្គាភិចសែលជាមួយ នឹងការថតយករូបភាព ដ៏ប្រណីត  ហើយវាមានមេម៉ូរ៉ីទំហំ 3GB និងប្រព័ន្ធខួរក្បាល Guad-Core ល្បឿន 2.3 GHz  ។

     ប្រភព: Source: sohoa.vnexpress.net