ព័ត៌មាន

ក្រុមហ៊ុនទូរស័ព្ទ Apple បានបង្ហើបពីទំនាក់ទំនងរបស់ទូរស័ព្ទ iPhone 5C ជាមួយទូរស័ព្ទចិន

    នៅពេលដែលក្រុមហ៊ុនទូរស័ព្ទ Apple បានកំណត់កាលបរិច្ឆេទបង្ហាញនៅថ្ងៃទី​11ខែកញ្ញា​នេះក៏ដូចជាការរៀបគំរោងបង្ហាញពីទំនាក់ទំនងរបស់ទូរស័ព្ទ iPhone 5C ជាមួយទូរស័ព្ទ ចិនផងដែរ ។​ ដោយយោងតាមរបាយការថ្មីរបស់ពត៌មាន WSJ ក៏បានបង្ហាញពីបញ្ហាមួយ ចំនួនដែលអតិថិជនបារម្ភផងដែរ ។ លើសពីនេះទៅទៀត ទូរស័ព្ទចិនប្រមាណ 774 លានគ្រឿងបានចូលរួមក្នុងការបង្ហាញវាដោយមានភ្ជាប់ប្រព័ន្ទ Wireless ដែលមានល្បឿនលឿនពីប្រទេសសហរដ្ឋអាមេរិច​ ។ ក្រុមហ៊ុនរបស់ប្រទេសចិន​ បញ្ចាក់បន្ថែម ទៀតពីចំណាត់ថ្នាក់របស់ទូរស័ព្ទ Apple ដែលទទួលបានចំណាត់ថ្នាក់លេខបីនៅលើទីផ្សារ សហរដ្ឋអាមេរិច និងអ៊ឺរុបផងដែរ ។​ ម៉្យាងទៀត ការកើនឡើងចំនួនទូស័ព្ទចិនមានរហូត ដល់  84 ភាគរយគឺស្មើរនឹង 352​ លានគ្រឿងនៅក្នុងឆ្នាំនេះ ដោយយោងតាមការអះអាង របស់អ្នកស្រាវជ្រាវ Canalys ។ មួយវិញទៀត ប្រទេសចិនបានគ្រប់ដណ្តប់ទីផ្សារទូរស័ព្ទ ស្មាតហ្វូននៅសហរដ្ឋអាមេរិចកាលពីឆ្នាំមុន ។ យ៉ាងណាមិញក៏មានពត៌មានថ្មីទៀតពី ក្រុមហ៊ុនទូរស័ព្ទ Apple បានប្រឈមមុខនឹងបញ្ហាតម្លៃនៅទីផ្សាររបស់ប្រទេស​ចិនផងដែរ​។ ដូច្នេះ​ ការបង្ហាញនៅថ្ងៃទី​11ខែកញ្ញាខាងមុខនេះនឹងជួយស្តារទីផ្សារនៅប្រទេស ចិនឡើងវិញ​  ។​

    ប្រភព: Tech 2