ព័ត៌មាន

ទូរស័ព្ទ Nexus 5 ជាការរចនាថ្មីរបស់ក្រុមហ៊ុនទូរស័ព្ទ LG

    បន្ទាប់ពីមានការបង្ហាញវីដេអូពីប្រព័ន្ធប្រត្តិបត្តិការ Android OS 4.4 Kitkat កាលពីសប្តាហ៍មុនមក​​ ទូរស័ព្ទ Nexusនៅតែបន្តការបង្ហាញរូបភាព ជាច្រើនទៀតជាមួយនឹងពត៌មានផ្សេងៗ។ដោយយោងតាមអ្នកគ្រប់គ្រងអគ្គិសនី នៅសហរដ្ឋអា មេរិចបានឲ្យដឹងថា វាមានទំហំ 131.9×68.2មីលីម៉ែត             ជាមួយនឹងស្លាកសញ្ញា Nexus 5ដែលមើលទៅវាមានលក្ខណះប្រហាក់ប្រហែលទៅនឹងទូរស័ព្ទមុនដែរ ប៉ុន្តែវាខុសគ្នាបន្តិចត្រង់ថាវាមានកាមេរ៉ាធំជាងមុន           ដោយសញ្ញាNexus 5 បានស្ថិតនៅផ្នែកខាងខ្នងរបស់ទូរស័ព្ទ ដែលវាមានលក្ខណះប្រហាកប្រហែលទូរស័ព្ទ LG ដែរ ។ មួយវិញទៀត កាលពីឆ្នាំមុន                       ក្រុមហ៊ុនទូរស័ព្ទ LG ក៏បានធ្វើការបង្ហាញទូរស័ព្ទ Nexus 4 ផងដែរ ។ ហើយមួយវិញទៀត ក្រុមហ៊ុនទូរស័ព្ទ Google ក៏បានធ្វើការបំបាត់នូវពត៌មានថ្មីពី       ប្រព័ន្ធប្រត្តិបត្តិការAndroid 4.4ដោយមិនបានបន្តការបកស្រាយអ្វីបន្ថែមពីលើពត៌មាននេះទៀតទេ ។

     ប្រភព: sohoa.vnexpress.net