ព័ត៌មាន

ទូរស័ព្ទ FPT FPT F20 ទំនើបដែលមានតំលៃសមរម្យបានបើកដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android

   ទូរស័ព្ទ FPT F20 FPT F20 បានធ្វើដំណើរឆ្ពោះទៅកាន់សិស្សនិស្សិត និងយុវជនវ័យក្មេងដើម្បីចាប់ផ្តើមបង្កើតឲ្យមានមានបទពិសោធថ្មីជាមួយទូរស័ព្ទស្មាតហ្វូន ។ ទូរស័ព្ទនេះមានលក្ខណៈពិសេសពេញលេញ ​និងមានសារៈសំខាន់ដូចជាការរកមើលតំបន់បណ្ដាញ សៀវភៅ ហ្គេម  ចំរៀង ការមើលភាពយន្ត និងកម្មវិធីបណ្តាញសង្គមមួយ ចំនួនទៀតដែលដំណើរការលើប្រព័ន្ធប្រតិបត្តិការ Android ដែលមានល្បឿន 1 GHz អង្គចងចាំ ទំហំ 256 MB  មានភ្ជាប់ Wi-Fi Bluetooth ជាមួយ A-GPS ដែលមានអង្គចងចាំទំហំ  32 GB ប្រព័ន្ធប្រត្តិបត្តិការ Android 2.3 និង ប្រព័ន្ធប្រតិបត្តិការ Gingerbread ។ ទូរស័ព្ទទំនើបដែលមានកម្មវិធីជាច្រើនដូចជា  ស្តាប់តន្ត្រី  មើលភាពយន្ត  ហ្គេម ការតភ្ជាប់អ៊ិន ធើណែត ដែលមានល្បឿនលឿន និងមានភាពងាយស្រួលកន្នុងការប្រើប្រាស់ផងដែរ ។ វាមានអេក្រង់ទំហំ  3,5 ​​អ៊ីង ដែលមានភាពងាយស្រួលក្នុងការបង្ហាញកម្មវិធីលើអេក្រង់ ដ៏គួរអោយចាប់អារម្មណ៍ ។ មិនត្រឹមតែល្អប៉ុណ្ណោះទេ  សម្រាប់ការកំណត់រចនាសម្ព័ន្ធផ្នែកខាងក្រៅទូរស័ព្ទ FPT F20 មើលទៅនៅតែមានរូបរាងគួរឲ្យទាក់ទាញសម្រាប់អ្នក ប្រើប្រាស់ផងដែរ ។ បន្ថែមពីលើនេះទៅទឿត វាមានបីពណ៌ដើម្បីឲ្យជ្រើសរើស ដូចជាពណ៌ស ពណ៌ខ្មៅ និងពណ៌មាសផងដែរ ។

ប្រភព:  sohoa.vnexpress.net