ព័ត៌មាន

ការលក់ទូរស័ព្ទលើកដំបូងក្នុងភិភពលោក

     អតិថិជនដែលបានរង់ចាំទិញទូរស័ព្ទ  iPhone ដែលនៅខាងក្រៅហាងលក់ទូរស័ព្ទ Apple នៅទីក្រុងតូក្យូ នៃប្រទេសជប៉ុន បានដេកយាមនៅខាងមុខហាងដើម្បីចាំទិញទូរស័ព្ទ iPhone 5S ។ វាមានសភាពដូចរៀងរាល់ឆ្នាំដែរ មិនមែនកគ្រាន់តែ រងចាំប៉ុណ្ណោះទេ ប៉ុន្តែអ្នកគាំទ្របានយករូបផ្លែប៉មមកពាក់​ហើយឈរជាជួរនៅខាងមុខហាងលក់ទូរស័ព្ទ Apple ផងដែរ ។ ប្រទេសជប៉ុន ជាប្រទេសដែលមានចំនួនប្រជាជនប្រើទូរស័ព្ទ iPhone ច្រើនជាងគេ ។ ប្រជាជនជាច្រើនបានរង់ចាំនៅខាង ក្រៅ រីឯនៅខាងក្នុងលោកប្រធានក្រុមហ៊ុន Steve Jobs បានជំនួសដំណែងក្នុង ការិយាល័យរបស់លោក Tim Cook ។ រឹតតែពិសេសជាងនេះទៅទៀត មានអតិថិជនមួយចំនួនបានយកទាំងសត្វឆ្កែមកជាមួយ នឹងសម្ភារ:ផ្សេងៗទៀតដើម្បី ត្រៀមដេកចាំទាំងយប់ទាំងថ្ងៃដើម្បី ចាំទិញទូរស័ព្ទ iPhone 5C និង iPhone 5S  ។ ទោះបីជាយ៉ាងណាក័ដោយ នៅក្នុងប្រទេសអាលឺម៉ង់មានអ្នកកម្មង់ទិញយ៉ាងច្រើននៅឯហាង Frankfurt  ។ អ្នកដែលបានកាន់ទូរស័ព្ទ iPhone មុនគេគឺអ្នកអនាម័យ ដែលបានរៀបចំហាង និងសម្អាតនៅព្រឹកព្រលឹមក្នុងហាងលក់ទូរស័ព្ទមុននឹងកណ្តឹងរោទន៍ចាប់ផ្តើម បើកដំណើរការលក់ ។

ប្រភព: sohoa.vnexpress.ne