ព័ត៌មាន

ទូរស័ព្ទ iPhone 5S ចំនួនច្រើនជាង 20 លានគ្រឿងនៅប្រទេសវៀតណាម

     បន្ទាប់ពីទូរស័ព្ទ​ iPhone 5Cគឺនៅមានទូរស័ព្ទ iPhone 5S ដែលបានដាក់លក់នៅផ្សារ វៀតណាម ក៏ដូចជាប្រទេសសាំងហ្គាពួរ ទីក្រុងហុងកុង ប្រទេសចិនជាដើម ។ ប្រភេទទូរស័ព្ទដែលបាន ដាក់លក់នៅប្រទេសវៀតណាមដំបូងគេគឺមាន ពណ៌លឿងមានទំហំល្បឿន 62 GB ។ ហាងលក់ទូរស័ព្ទនៅទីក្រុងហាណូយ បានឲ្យដឹងថា ពុំទាន់មានការកំណត់ដំលៃជាក់លាក់នៅឡើយ ហើយក៏មិន តិចជាងចំនួន 20 លានគ្រឿងដែរដែលត្រូវដាក់លក់នៅថ្ងៃដំបូង ។ វារឹតតែមានលក្ខណ:ពិសេសថែម មួយកម្រិតទៀតជាមួយនឹងគ្រឿងបន្លាស់របស់វាដែលភ្ជាប់រួចជាស្រេចនៅក្នុងប្រអប់ ។ វាមាន លក្ខណ:គួរឲ្យចាប់អារម្មណ៍ ជាខ្លាំង ជាមួយនឹងប៉ូតុង Home របស់វា​ ការស្កែនម្រាមដៃ កាមេរ៉ា ដែលថត បានរហ័ស និងស្រស់ស្អាតដូចធម្មជាតិ ដែលអាចទាញអារម្មណ៍របស់ អតិថិជនមិនចង់ឃ្លាតឆ្ងាយពីវាសូម្បីតែមួយប៉ប្រិចភ្នែក ។

ប្រភព : sohoa.vnexpress.net